Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ

ដោយ Pothe Thun
09/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ជំរុញអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងពលករ និងក្រុមយុវជនគោលដៅរបស់ក្រុមការងារថ្នាក់ខេត្តដើម្បីចុះផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ ត្រូវស្រង់ស្ថិតិបងប្អូនដែលជាពលករទើបនឹងវិលត្រលប់មកពីប្រទេសថៃ ដែលការធ្វើនេះ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាយើងវិញ។

លោក ឌី រ៉ាដូ មានប្រសាសន៍ថា បន្ទាប់ពីមានការបង្កអរិភាព និងឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀម បងប្អូនចំណាកស្រុកបានវិលត្រលប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលត្រឡប់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។
នៅក្នុងវិបត្តិនៃការឈ្លានពានពីក្រុមទាហានថៃនេះ មានអ្នកបានវិលចូលស្រុកវិញជារួមប្រមាណជាង ១លាននាក់ ក្នុងនោះក្រសួងការងារ បានជួយសម្រួលរកការងារជូនពួកគាត់បានប្រមាណជាង ២០ម៉ឺននាក់រួចមកហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានបង្ហាញថា សម្រាប់ខេត្តសៀមរាប មានបងប្អូនចំណាកស្រុកប្រមាណជាង ៣ម៉ឺននាក់ និងអ្នកដែលបានវិលត្រលប់មកស្រុកវិញប្រមាណជាង ២៦ ០០០នាក់រួចហើយដែរ។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញជាង ២ម៉ឺននាក់នេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង ៣ពាន់នាក់ប៉ុននោះ។ ដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់ ដើម្បីដឹងថាពួកគាត់ដែលមកវិញហ្នឹងគាត់ធ្វើអី នៅកន្លែងណា។ ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឲ្យដឹងពីអាជ្ញាធរស្រុកនានាក្នុងខេត្តសៀមរាប មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯងនៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុជាដើម។ ជាមួយគ្នានេះ ពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឲ្យចំនួនអ្នកចុះឈ្មោះសុំការជួយស្វែងរកការងារធ្វើមានចំនួនតិច។

បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្ត នៅតែជំរុញឲ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងជួយពួកគាត់ឲ្យចំគោលដៅ ហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប៖ វិស័យព្រះពុទ្ធសាសនារីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងរស់នៅដោយសន្តិភាព

អាជ្ញាធរខេត្តសៀមរាប៖ វិស័យព្រះពុទ្ធសាសនារីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងរស់នៅដោយសន្តិភាព

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.