អង្គការសហប្រជាជាតិថា មីយ៉ាន់ម៉ាកំពុងជួបប្រទះវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់
អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសមីយ៉ាន់ម៉ាកំពុងតែប្រឈមមុខនឹង វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈប្រជាជនប្រមាណ ៣លាននាក់ នៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងត្រូវការជំនួយជាបន្ទាន់ ដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា បានកើតមានឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីជំងឺ ...