Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋលេខាធិការក្រសួងការពារជាតិនិងក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់

ដោយ Pothe Thun
30/05/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋលេខាធិការក្រសួងការពារជាតិនិងក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីចុះផ្សព្វផ្សាយវិធានការ ពង្រឹងស្មារតីប្រជាពលរដ្ឋក្នុងសហគមន៍ បន្តប្រយុទ្ធប្រឆាំងការចម្លងជម្ងឺគូវិត.១៩ ស្ថិតនៅក្នុងសាលាបឋមសិក្សាពាក់ស្នែង ។

ក្នុងឪកាសនោះដែរ ឯកឧត្តម ស ថាវី មានប្រសាសន៍ថា នៅក្នុងសហគមន៍យើង ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តការអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់ៗគ្នា ចូលរួមអនុវត្តតាមការណែនាំ និងវិធានការនានា ដែលបានដាក់ចេញដោយក្រសួងសុខាបាល ដែលជាផ្នែកមួយនៃសកម្មភាពឆ្លើយតបទៅនឹងបញ្ហានេះ ជាក់ស្តែងយើងឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជនបទឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបប្រមាណជិត៦០០នាក់ បានទទួលនូវការអប់រំផ្សព្វផ្សាយវិធានការនានា ដើម្បីទប់ស្កាត់ការនាំចម្លងវារុសដ៏កាចសាហាវនេះ រយ:កាលកន្លងមក វាជាការកត់សំគាល់ផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ផៃ សុខខេង ក៏បានបញ្ជាក់ដែរថា បើទោះបីកម្ពុជា មានមោទនភាពក្នុងការគ្រប់គ្រងវិបត្តិកូវីត១៩ នៃតំណាក់កាលនាំចម្លងចូលដោយជនបរទេសយ៉ាងណាក៏ដោយ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពិភពលោកមិនទាន់ឆ្លងផុតគ្រោះថ្នាក់នៃវិបត្តិរាតត្បាតដោយជម្ងឺកូវីត-១៩នៅឡើយនោះទេ ស្ថាប័នជំនាញជាតិនិងអន្តរជាតិ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់អនុវត្តលើគ្រប់វិធានការទាំងឡាយ និងរួមគ្នាពង្រឹងបន្ថែមទៀតស្មារតីប្រយុទ្ធប្រឆាំងការចម្លងវារុសកូវីត-១៩ឲ្យខ្លាំងខ្លាបំផុត ។ ការធ្វេសប្រហែស ការប្រមាថភ្លេចខ្លួន វាគឺជាការបើកឱកាសឲ្យកូវីត.១៩ នាំយកការចម្លងវិលត្រឡប់មករកកម្ពុជាវិញ ពិសេសគឺក្នុងសហគមន៍ ដែលកំពុងមានហានីភ័យខ្ពស់ ដោយសារតែការវិលត្រឡប់មកពីប្រទេសជិតខាងនៃប្រជាពលរដ្ឋកម្ពុជាដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ បន្ទាប់ពីជួបសំណេះសំណាល នឹង ផ្សព្វផ្សាយការអប់រំពីបញ្ហាជម្ងឺកូវីដ.១៩ ក្រុមកាងារក៏បានចែកជូននូវអំណោយមួយចំនួនជាស្បៀងអាហារ មានអង្ក ទឹកត្រី ទឹកស៊ីអ៊ីវ ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានបន្តចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែល រងគ្រោះរលំផ្ទះដោយសារខ្យល់កន្ត្រាក់ចំនួន២គ្រួសារ ក្នុងឃុំពាក់ស្នែង និងបានប្រគល់ជូននូវអំណោុមួយចំនួន ដោយក្នុងមួយគ្រួសារទទួលអង្ក៤០ គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ ៕

អត្ថបទ និង រូបភាព៖ ខេង ឧត្តម

Tags: រដ្ឋលេខាធិការ​ក្រសួងការពារជាតិស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ

អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ

សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ប្រចាំវត្ដរាជបូព៌ក្នុងសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងវិបត្តិកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.