មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង និងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្ត ជំរុញការលើកកម្ពស់គុណភាពស្រូវ អង្ករក្នុងស្រុកគោលដៅនៃខេត្តសៀមរាប
នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញនៃនាយកដ្ឋានដំណាំស្រូវ បាននាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនសហគមន៍ផលិតស្រូវពូជចំនួន១០ ក្នុងខេត្តសៀមរាប ដើម្បីជួយជំរុញផលិតកម្មស្រូវក្នុងខេត្តកសិកម្មមួយនេះ ឱ្យកាន់តែមានគុណភាពល្អ ទទួលបានទិន្នផលខ្ពស់សមស្រប ...