Tuesday, May 5, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង និងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្ត ជំរុញការលើកកម្ពស់គុណភាពស្រូវ អង្ករក្នុងស្រុកគោលដៅនៃខេត្តសៀមរាប

ដោយ Pothe Thun
07/09/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញនៃនាយកដ្ឋានដំណាំស្រូវ បាននាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនសហគមន៍ផលិតស្រូវពូជចំនួន១០ ក្នុងខេត្តសៀមរាប ដើម្បីជួយជំរុញផលិតកម្មស្រូវក្នុងខេត្តកសិកម្មមួយនេះ ឱ្យកាន់តែមានគុណភាពល្អ ទទួលបានទិន្នផលខ្ពស់សមស្រប តាមតម្រូវការទីផ្សារនាំអង្ករចេញរបស់កម្ពុជា។

ឯកឧត្តម ឡឹក សុធារ បង្ហាញថា ម៉ាស៊ីនស្ទូងស្រូវខ្នាតតូចនេះ នឹងប្រគល់ជូនសហគមន៍កសិកម្មនៅស្រុកជីក្រែង ៦គ្រឿង ស្រុកសូទ្រនិគម១គ្រឿង ស្រុកប្រាសាទបាគង២គ្រឿង និងស្ថានីយ៍ពិសោធន៍ទឹកវិលចំនួន ១គ្រឿង។ ឯកឧត្តម បន្ថែមថា ម៉ាស៊ីនស្ទូងស្រូវសរុបចំនួន ១០០គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវយកទៅប្រគល់ជូនសហគមន៍ផលិតស្រូវ នៃបណ្តាខេត្តជុំវិញបឹងទន្លេសាប។ម៉ាស៊ីននេះ មានសមត្ថភាពជួយកសិករ ក្នុងការផលិតពូជស្រូវប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយការប្រើកម្លាំងពលកម្ម ប្រើពូជតិច ពន្លឿនការស្ទូង និងត្រង់ជួរល្អ។

ក្រៅពី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាពេលនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្តចំនួន ១០នាក់ ចុះផ្ដល់ព័ត៌មាន ពន្យល់ និងតាមដានទៅលើការដាំដុះ របស់ប្រជាកសិករ ជាពិសេសដំណាំស្រូវស្ថិតនៅឃុំចំនួន ១៣ នៃស្រុកចំនួន៤ជាប់បឹងទន្លេសាប ក្នុងខេត្តសៀមរាប។ ក្រុមនិស្សិតជំនាញកសិកម្មទាំង ១០រូបនេះ នឹងចុះធ្វើការកម្មសិក្សា ក៏ដូចជាអនុវត្តន៍ជាក់ស្ដែងជាមួយកសិករ ក្នុងកម្រិតសាកល្បងរយៈពេល ១ឆ្នាំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ពង្រាយនិស្សិតស្ម័គ្រចិត្តជំនាញកសិកម្មសរុបចំនួន ១៦០០នាក់ នៅតាមបណ្ដាឃុំទូទាំងប្រទេស ដើម្បីជួយលើកកម្ពស់ចំណេះដឹងលើវិស័យកម្មដល់ប្រជាពលរដ្ឋ សំដៅជួយដល់ការផលិតមានគុណភាពល្អ ចំណាយថ្លៃដើមទាប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយវិស័យកសិកម្មនៅកម្ពុជាឱ្យមានសន្ទុះកើនឡើង។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ​ក្រសួង​កសិកម្មម៉ាស៊ីនស្ទូងស្រូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបង្ហាញថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

អាជ្ញាធរជាតិអប្សរាបង្ហាញថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

ប្រតិបត្តិករទេសចរណ៍រំពឹងថា ព្រលានយន្តហោះថ្មីសៀមរាប-អង្គរ នឹងជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ ខេត្តសៀមរាប

ប្រតិបត្តិករទេសចរណ៍រំពឹងថា ព្រលានយន្តហោះថ្មីសៀមរាប-អង្គរ នឹងជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ ខេត្តសៀមរាប

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម២ខ្សែ ឃុំតាអាន និងឃុំចន្លាស់ដៃ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ 

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម២ខ្សែ ឃុំតាអាន និងឃុំចន្លាស់ដៃ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  •  គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

    370 shares
    Share 265 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.