យុទ្ធនាការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ជូនពលរដ្ឋនៅក្នុងក្រុងនិងបណ្តាស្រុកចំនួន៣ទៀត នៃខេត្តសៀមរាប បានចំនួនជាង ៣០ម៉ឺននាក់
គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងនៅស្រុកចំនួន ៣ស្រុកផ្សេងទៀត បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន៣១៥,៧៣៥នាក់ហើយ ដែលការចាក់វ៉ាក់សាំងដូសទី១ ដំណាក់កាលទី២នេះ អាចរួចរាល់មុនការគ្រោងទុក។ បើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំង និងជានាយសេនាធិការរបស់យោធភូមិភាគទី៤ បានអោយដឹងនៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ...