Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យុទ្ធនាការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ជូនពលរដ្ឋនៅក្នុងក្រុងនិងបណ្តាស្រុកចំនួន៣ទៀត នៃខេត្តសៀមរាប បានចំនួនជាង ៣០ម៉ឺននាក់ 

ដោយ Pothe Thun
20/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រជាពលរដ្ឋចំនួនជាង២ពាន់នាក់នៅក្នុងឃុំព្រះដាក់ បានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងនៅស្រុកចំនួន ៣ស្រុកផ្សេងទៀត បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន៣១៥,៧៣៥នាក់ហើយ ដែលការចាក់វ៉ាក់សាំងដូសទី១ ដំណាក់កាលទី២នេះ អាចរួចរាល់មុនការគ្រោងទុក។

បើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំង និងជានាយសេនាធិការរបស់យោធភូមិភាគទី៤ បានអោយដឹងនៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកក្កដា សម្រាប់ក្រុងសៀមរាប ចាក់ជូនពួកគាត់បានចំនួនជាង១៣២,០០០នាក់។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហ៊ានទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដានេះ នៅតាមបណ្ដាស្រុកចំនួន ៣ទៀត រួមមាន÷ ស្រុកពួក, ស្រុកប្រាសាទបាគង និងស្រុក្រឡាញ់ បានចំនួន ១៨៣,៧៣៥នាក់ ។ ដោយឡែកនៅតាមបណ្ដាស្រុកចំនួន៨ទៀត គឺមិនទាន់បានដឹងទិន្នន័យនោះទេ ដោយសារតួលេខដែលបានចាក់ជូនពលរដ្ឋ ត្រូវបានគ្រប់គ្រងដោយសា្ថប័នផ្សេងៗគ្នា។ លោកបានបន្ដថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្រុង និងស្រុក៣នេះ អាចនឹងបញ្ចប់មុនការគ្រោងទុក ព្រោះនៅទីតាំងចាក់វ៉ាក់សាំងខ្លះ នៅតាមស្រុកខ្លះបានស្បើយប្រជាពលរដ្ឋ និងបិទបញ្ចប់ខ្លះៗហើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងចំនួនតិច ដោយសារពួកគាត់ធ្វើចំណាកស្រុក និងជាមន្រីរាជការដែលបានចាក់រួចរាល់ហើយ។ ជាមួយគ្នានោះ សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់ ដោយសារធ្វើចត្ដាឡីស័ក អាជ្ញាធរនឹងរៀបចំចាក់នៅពេលក្រោយ។

លោក សុក រីនណា បានបញ្ជាក់បន្ថែមថា ជាមួយនឹងការផ្តល់វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រុមការងារចាក់វ៉ាក់សាំង ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋគ្រប់កាល:ទេស: មិនគិតថាប្រជាពលរដ្ឋជួបទុក្ខលំបាកយ៉ាង ក៏សម្តេចនៅតែគិតគូរប្រជាពលរដ្ឋជានិច្ច។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសហការក្នុងការអនុវត្តនូវវិធានការឱ្យខ្ជាប់ខ្ជួន ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងជៀសវាងការឆ្លងជំងឺជាយថាហេតុ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព: លោកបូ សាវី

កែសម្រួលដោយ លីវ សុខុន!!!

Tags: យុទ្ធនាការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប

តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង សរសេរលិខិតគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ សម្រាប់ការផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងឃុំអំពិល

តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង សរសេរលិខិតគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ សម្រាប់ការផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងឃុំអំពិល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.