Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង សរសេរលិខិតគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ សម្រាប់ការផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងឃុំអំពិល

ដោយ Pothe Thun
20/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង សរសេរលិខិតគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ សម្រាប់ការផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងឃុំអំពិល
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បានសរសេរលិខិតគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដែលបានផ្តល់វ៉ាក់សាំង និងក្រុមគ្រូពេទ្យ ព្រមទាំងកងទ័ពនៃយោធភូមិភាគទី៤ មកជួយចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំអំពិល ដើម្បីការពារពលរដ្ឋពីជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ។

តាមខ្លឹមសារនៃលិខិតបានរៀបរាប់ថា ៖ នាងខ្ញុំឈ្មោះ ណន សុភី អាយុ២៧ឆ្នាំ ជាតំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំអំបិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប សូមលំឱនកាយគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានពុះពារគ្រប់ការលំបាក ដើម្បីស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះនាងខ្ញុំក៏បានឃើញជាក់ស្ដែងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងបញ្ជាការកងទ័ពជើងគោក បានចាត់តាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ច ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ចុះបំពេញភារកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក៏ដូចជារូបនាងខ្ញុំផ្ទាល់ នៅក្នុងមូលដ្ឋានទូទាំងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជួសមុខឲ្យប្រជាពលរដ្ឋនៅក្នុងឃុំអំពិលស្រុកប្រាសាទបាគង សូមសម្ដែងនូវការដឹងគុណដ៏ឧត្តុង្គឧត្តម និង សូមប្ដេជ្ញាអនុវត្តឲ្យបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ គឺ បីការពាររ បីកុំ និងវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩ ដើម្បីនាងខ្ញុំ គ្រួសារនាងខ្ញុំ សហគមន៍ និងសង្គមជាតិទាំងមូល ។
ជួសមុខឲ្យប្រជាពលរដ្ឋនៅក្នុងឃុំអំពិល សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិលើលោក តាមជួយបីបាច់ថែរក្សា សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបតែសុខភាពល្អ អាយុយឺនយូរ ឈ្នះអស់មាសត្រូវ ដើម្បីដឹកនាំនាវាកម្ពុជា កាន់តែរីកចម្រើនរុងរឿង សប្បូរសប្បាយថែមទៀត និងសូមគោរពជូនពរ សម្ដេចពិជ័យសេនា ប្រមុខក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងនាយទាហានទាំងអស់ ដែលបានចុះបំពេញភារកិច្ចនៅក្នុងមូលដ្ឋានរបស់យើងខ្ញុំ សូមបានសមប្រកបតែសេចក្ដីសុខ សុភមង្គល ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សូមបញ្ជាក់ថា ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សរុបចំនួន ២៥៥.៩០៧នាក់ មានស្រីចំនួន ១៣២.០៧០នាក់ ក្នុងនោះស្រុកប្រាសាទបាគង ដែលបានចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា សម្រេចចាក់បានសរុបចំនួន ៣៧.៥៨១នាក់ ក្នុងនោះស្រី ១៩.៧១៨នាក់៕

 

Tags: លិខិតគោរពថ្លែងអំណរគុណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ខណៈជាសះស្បើយ១២០នាក់ និងស្លាប់៤នាក់ នៅថ្ងៃទី២០ ខែកក្កដានេះ

ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ខណៈជាសះស្បើយ១២០នាក់ និងស្លាប់៤នាក់ នៅថ្ងៃទី២០ ខែកក្កដានេះ

យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង ៣០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកមួយចំនួននៃប្រទេសកម្ពុជា

យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង ៣០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកមួយចំនួននៃប្រទេសកម្ពុជា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.