Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តអារញ្ញសាគរ ទទួលបានបច្ច័យជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីបន្តសាងសង់កុដិសម្រាប់ទីសេនាសនៈសង្ឃ

ដោយ Pothe Thun
11/07/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តអារញ្ញសាគរ ទទួលបានបច្ច័យជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីបន្តសាងសង់កុដិសម្រាប់ទីសេនាសនៈសង្ឃ
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើម រៀបចំបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យបានចំនួន ៤០លាននិង ៦០ម៉ឺនរៀល សម្រាប់បន្តការសាងសង់ដំបូលនៃកុដិថែវ ស្ថិតនៅក្នុងទីតាំងវត្ត។

បើតាម ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់ ចៅអធិការវត្តអារញ្ញសាគរ មនសង្ឃដីកាថា មានបណ្តោយ៣៦ម និងទទឹង២១ម កំពស់មួយជាន់ ដោយបានបុកគ្រឺះ បណ្តុះជើងសសរ និងរៀបជញ្ជាំងរួចរាល់ ជារួមគឺសាងសង់បានប្រមាណប្រហែលជា ៤៥%ហើយ តែនៅមិនទាន់ប្រក់ដំបូល មិនទាន់ចាប់ក្បាច់ មិនទាន់ក្រាលការ៉ូនិងបំពាក់គ្រឿងសង្ហារឹមផ្សេងៗនៅឡើយ។ កុដិនេះចាប់ដំណើរការសាងសង់ក្នុងឆ្នាំ២០២១ គ្រោងចំណាយថវិកាប្រមាណជា ៣០ម៉ឺនដុល្លារ នៅពេលសាងសង់រួចរាល់សមិទ្ឋផលមួយនេះនឹងក្លាយជាទីសេនាសនៈគរុភណ្ឌរបស់វត្ត សម្រាប់ជាទីស្នាក់អាស្រ័យរបស់ភិក្ខុសាមណេរ និងជាទីកន្លែងបដិសណ្ឋារកិច្ច ដល់ញាតិញោមជិតឆ្ងាយដែលមកបំពេញបុណ្យនៅទីអារាមនេះ។

ព្រះអង្គបន្តថា បច្ច័យដែលទទួលបានពីបុណ្យផ្កាប្រាក់នេះ នឹងយកទៅបន្តការសាងសង់នៃកុដិថែវនេះជាជំហ៊ានៗទៅតាមលទ្ឋភាពដែលអាចធ្វើបាន ដើម្បីឱ្យសមិទ្ឋផលនេះឆាប់បានរួចរាល់ជាស្ថាពរ។ ព្រះអង្គ ក៏សង្ឃឹមថាកុដិនេះនឹងបានរួចរាល់ក្នុងពេលខាងមុខឆាប់ៗ តាមរយៈការចូលរួមបរិច្ចាគពីញាតិញោមពុទ្ឋបរិស័ទជិតឆ្ងាយ ព្រោះថាព្រះសង្ឃពុំមានជំនួញឬអាជីវកម្មអ្វីទេ មានតែពឹងអាស្រ័យលើទាននិងបច្ច័យពីញាតិញោម ជាមួយគ្នានោះទីវត្តអារាមដែលមានការរីកចំរើនទៅបានគឺមិនអាចខ្វះបានពីការចូលរួមរបស់ប្រជាពុទ្ឋបរិស័ទដែលមានសទ្ឋាជឿជាក់លើព្រះពុទ្ឋសាសនា ក្រោមគោលការណ៍ជាមូលដ្ឋាន ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹង សង្គម ទើបអាចអភិវឌ្ឍន៍និងកសាងសមិទ្ឋផលបានសមរម្យ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

សូមជំរាបថា៖ក្នុងសម័យបុរាណកាលបុណ្យផ្កាបុណ្យនេះមាន ពីរបែបគឺ បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប និងមួយទៀតជាបុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាសម្រាប់វេរចំពោះព្រះសង្ឃដើម្បីសាងទីសេនាសេនៈឬវត្ថុអ្វីមួយ។ សព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកក្រដាសប្រាក់មកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយរបស់ព្រះពុទ្ឋសាសនា និងអាចយកទៅ កសាងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ បានទាំងខាងពុទ្ធចក្រ និងអាណាចក្រ មានកុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះជាដើមផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីវត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សត្វសំពោចក្រអូបមួយគូ ត្រូវបានយកមកផ្សាំងមុនការដោះដោះលែងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សត្វសំពោចក្រអូបមួយគូ ត្រូវបានយកមកផ្សាំងមុនការដោះដោះលែងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប ធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា

លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប ធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា

ក្រុមអ្នកជំនាញចាប់ផ្ដើមធ្វើកំណាយក្នុងកំពែងប្រាសាទអង្គរវត្តទិសនិរតី ដើម្បីសិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ

ក្រុមអ្នកជំនាញចាប់ផ្ដើមធ្វើកំណាយក្នុងកំពែងប្រាសាទអង្គរវត្តទិសនិរតី ដើម្បីសិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.