យុវជនពនេចរថ្ងៃរះលើភ្នំគូលែន
ថ្ងៃរះ មិនមានអ្វីជាការចំឡែកទេសម្រាប់ប្រជាជនកម្ពុជាទេ ដោយសារប្រទេសកម្ពុជាមានស្ថានភាពអំណោយផលលើអាកាសធាតុ ប៉ុន្តែបច្ចុប្បន្នមនុស្សវ័យជំទង់ និងកណ្ដាលមួយចំនួន ក្នុងខេត្តសៀមរាប បានចាប់អារម្មណ៍ការទៅមើលថ្ងៃរះ ជាពិសេសពួកគេបានជ្រើសរើសកន្លែងមើលប្លែកៗ ដែលជាចំណីអារម្មណ៍មួយបែប ទៅតាមវ័យ និងការចូលរចិត្តរបស់ពួកគេ។ ដោយសារទឹកចិត្តស្រឡាញ់ទេសភាពធម្មជាតិ និងការថតរូប លោក ឃីម វិទូ បានបង្ហោះរូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដើម្បីបង្ហាញនិងផ្សព្វផ្សាយនូវទីកន្លែង ដែលលោកធ្លាប់បានទៅដល់។ ...