រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់អភិក្រមជាគោល និងអនុសាសន៍សំខាន់ៗជាច្រើនចំណុច ដើម្បីជាប្រទីបក្នុងការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ពិសេសដើម្បីឱ្យគម្រោងរៀបចំផែនការមេនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ការផ្ដល់អនុសាសន៍ទាំងនោះ ត្រូវបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យអង្គរ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងកម្មវិធីនោះក៏មានការចូលររួមពីលោកសាស្ត្រាចារ្យ ហារី កូកូស៊ីស (Harry ...