កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់
នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាស៊ានការពារជាតិបានបើកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកហើយ ដែលធ្វើឡើងសណ្ឋាគារសុខាសៀមរាប ដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំ ដោយកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ ...