អាជ្ញាធរស្រុកក្រឡាញ់ ផ្សព្វផ្សាយអប់រំដល់ម្ចាស់រថយន្តឈ្នួលដឹកអ្នកដំណើរពីប្រទេសថៃមកកម្ពុជា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅសាលាស្រុកស្រុកក្រឡាញ់ ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំ និងអប់រំ ណែនាំការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ម្ចាស់រថយន្តឈ្នួលចំនួន ៣៥រូប ដែលប្រកបរបរក្នុងស្រុកក្រឡាញ់ និងតែងតែដឹកអ្នកដំណើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។ លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាងលោកស្រី ម៉ននី ...