ភ្ញៀវទេសចរណ៍បរទេសងាកមកចាប់អារម្មណ៍រទេះគោខ្មែររួមនិងសត្វព្រៃនិងដំណាំកសិកម្មរបស់ពលរដ្ឋនៅក្រុងសៀមរាប
ភ្ញៀវទេសចរណ៍បរទេសបានសម្រុកនាំគ្នាមកតាមជនបទ ដើម្បីជិះរទេះគោ និងដើរទស្សនាកម្សាន្តនូវកសិទេសចរណ៍ របស់ពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ និងសង្កាត់សៀមរាបនៃក្រុងសៀមរាប។ នេះជាផ្នែកមួយនៃទេសចរណ៍ធម្មជាតិដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ជាពិសេសប្រជាកសិករ អាចបង្កើនចំណូលបន្ថែម ក្រៅពីប្រកបមុខរបរកសិកម្ម ។ ការបង្កើតវិស័យទេសចរណ៍នេះបានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅនិងលើកកម្ពស់វប្បធម៌និងប្រវត្ដិសាស្ដ្រផងដែរ។ លោក គ្រួច លី ជាអ្នករៀបចំពលរដ្ឋក្នុងសង្កាត់ជ្រាវ ក្នុងលើវិស័យដឹកជញ្ជូនតាមរទះគោ បានឲ្យដឹងថា ...