Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយពី លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្រាប់ផ្ដល់ជូនបន្តដល់បងប្អូនជនភៀសសឹក

ដោយ Pothe Thun
29/09/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយពី លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្រាប់ផ្ដល់ជូនបន្តដល់បងប្អូនជនភៀសសឹក
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មុងចំនួន ៦០ការ៉ុង ស្មើ ៣ ០០០មុង ទឹកស៊ីអ៊ីវ ៥០កេស និងទឹកត្រី ៧៥យូរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជាអម ត្រូវបានផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីយកទៅធ្វើការចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកនៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវទី១ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម ហើយអំណោយទាំងនេះត្រូវបានអាជ្ញាធរខេត្ត ធ្វើការបែងចែកជូនដល់បងប្អូននៅតាមមណ្ឌលសុវត្ថិភាពតាមក្រុងស្រុក ដែលពួកគាត់កំពុងស្នាក់នៅ។

លោក ស៊ុន ចំណាន បានបញ្ជាក់ថា ដោយសភាពការណ៍នៅតាមព្រំដែនមិនធានាសុវត្ថិភាព ដោយមានការរំលោភបំពានរបស់ពួកទាហានថៃ ក្រោយការឈប់បាញ់ ធ្វើឱ្យបងប្អូនបន្តរស់នៅក្នុងមណ្ឌល ដែលធ្វើឱ្យខាតពេលវេលារបស់បងប្អូនក្នុងការប្រកបរបរចិញ្ចឹមក្រុមគ្រួសារ ចាកឆ្ងាយផ្ទះសម្បែង ស្រែចម្ការ និងមុខរបរផ្សេងៗ។ សម្រាប់ការផ្តល់អំណោយមនុស្សធម៌នាពេលនេះដែរ គឺកើតចេញពីទឹកចិត្តសប្បុរសរបស់ថ្នាក់ដឹកនាំ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកនាយករងរដ្ឋបាលសាលា បានបញ្ជាក់បន្ថែមថា រាល់អំណោយដែលរដ្ឋបាលខេត្តសៀមរាប ទទួលបានពីបងប្អូនសប្បុរសជនក្នុង និងក្រៅប្រទេស ត្រូវបានក្រុមការងារខេត្ត ធ្វើការបែងចែកផ្គត់ផ្គង់ជូនដល់បងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលភៀសសឹកតាមក្រុងស្រុក ព្រមទាំងបានផ្គត់ផ្គង់ដល់សមរភូមិមុខផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប ចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ដើម្បីស្ដាប់ និងដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ

ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប ចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ដើម្បីស្ដាប់ និងដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះកុមារក្នុងមូលដ្ឋាន ជាពិសេសកុមារដែលជាជនភៀសសឹក

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះកុមារក្នុងមូលដ្ឋាន ជាពិសេសកុមារដែលជាជនភៀសសឹក

អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន

អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.