Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប ចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ដើម្បីស្ដាប់ និងដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
29/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប ចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ដើម្បីស្ដាប់ និងដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានចុះជួបសំណេះសំណាល ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋក្នុងស្រុកពួក ដែលនេះគឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាថាតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់ និងដោះស្រាយដោយអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម តោ គឹមស៊ាន ប្រធានក្រុមការងារ មានប្រសាសន៍ថា ការជួបគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីស្វែងយល់ពីជីវភាពរស់នៅ ប្រមូលព័ត៌មានផ្ទាល់មាត់ពីប្រជាពលរដ្ឋ អំពីបញ្ហាប្រឈមជាក់ស្ដែង និងតម្រូវការចាំបាច់ ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងគណនេយ្យភាព ធានាថាការសម្រេចចិត្តនានាឆ្លើយតបនឹងផលប្រយោជន៍សាធារណៈ។

សូមជម្រាបថា វេទិកានាពេលនេះ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលតំណាងឱ្យប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហា និងសំណូមពរមួយចំនួនដែលទាក់ទងនឹងវិស័យជាច្រើន រួមមាន វិស័យអប់រំ វិជ្ជាជីវៈ សុខាភិបាល រដ្ឋាករទឹក វប្បធម៌ ធម្មការ សាសនា ព័ត៌មាន កិច្ចការនារី និងសង្គមកិច្ច។ បញ្ហាទាំងនោះត្រូវបានលោក លោកស្រី ប្រធាន អនុប្រធាន ឬតំណាងមន្ទីរពាក់ព័ន្ធធ្វើការបកស្រាយ និងពន្យល់ណែនាំភ្លាមៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម តោ គឹមស៊ាន បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋាននាពេលនេះ បានទទួលទិន្នន័យជាក់ស្តែងពីមូលដ្ឋានសម្រាប់ការធ្វើផែនការអភិវឌ្ឍខេត្ត ដោះស្រាយបញ្ហាដែលកើតឡើងជាបន្ទាន់ និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលសាធារណៈ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រុមការងារនេះដើរតួជាស្ពានតភ្ជាប់ដ៏សំខាន់ រវាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ក្នុងការជំរុញឲ្យមានការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌។

ក្នុងឱកាសនោះដែរ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវចេះពិចារណា និងចៀសវាងការជឿលើព័ត៌មានក្លែងក្លាយ (Fake News) ព្រោះព័ត៌មានក្លែងក្លាយ គឺជាការផ្សព្វផ្សាយនូវទិន្នន័យ រូបភាព វីដេអូ ឬសម្លេង ដែលត្រូវបានបង្កើតឡើងដោយចេតនាដើម្បីបោកប្រាស់ ឬបំភាន់សាធារណជន។ ក្នុងនាមជាពលរដ្ឋល្អម្នាក់ ការមិនជឿ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការរក្សាសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍប្រទេសជាតិ។ បងប្អូនត្រូវប្រាកដថា ព័ត៌មាននោះផ្សាយលើគេហទំព័រ ឬហ្វេសប៊ុករបស់ស្ថាប័នរដ្ឋ ឬថ្នាក់ដឹកនាំរបស់យើង។ កុំចុច Like ឬ Share បើមិនប្រាកដថាជាព័ត៌មានពិតទេ ព្រោះការចែករំលែកនឹងជួយឱ្យព័ត៌មានក្លែងក្លាយរីករាលដាលកាន់តែលឿន៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះកុមារក្នុងមូលដ្ឋាន ជាពិសេសកុមារដែលជាជនភៀសសឹក

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះកុមារក្នុងមូលដ្ឋាន ជាពិសេសកុមារដែលជាជនភៀសសឹក

អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន

អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន

កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

យុវជនអ្នកស្រុកអង្គរ រួមគ្នាបង្កើតអាជីវកម្មថ្មីជាមួយផលិតផលក្នុងស្រុក រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.