Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន

ដោយ Pothe Thun
30/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ចឹក គឹមជុន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំក្រុមការងារកសាងផែនការយុទ្ធសាស្ត្រ ដើម្បីរំលឹកឡើងវិញពីគម្រោងផែនការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសុវត្ថិភាពប្រព័ន្ធស្បៀងរបស់គម្រោងប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងលើតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធជុំវិញខេត្ត។

កញ្ញា សន ស្រីលក្ខណ៍ មន្ត្រីអភិវឌ្ឍន៍ប្រព័ន្ធស្បៀងថ្នាក់ខេត្ត នៃអង្គការហ្រ្គេត បានបង្ហាញថា ការអនុវត្តគម្រោងផែនការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសុវត្ថិភាពប្រព័ន្ធស្បៀង គឺដើម្បីធានាដល់ភាពយូរអង្វែង ចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់រងផលប៉ះពាល់ដោយកង្វះស្បៀងអាហារ, បង្កើនការយល់ដឹងទៅដល់អ្នកប្រើប្រាស់ទៅលើនិរន្តរភាព និងផលជះទៅដល់បរិស្ថាន, កាត់បន្ថយភាពក្រីក្រ និងបង្កើនឱកាសការងារក្នុងវិស័យកសិកម្ម, បង្កើនផលិតផលកសិកម្មក្នុងខេត្ត ជាតម្រូវការចាំបាច់ក្នុងការឆ្លើយតបនឹងតម្រូវការប្រជាជនក្នុងខេត្ត និងភ្ញៀវទេសចរ និងសារៈសំខាន់នៃការអនុវត្តសកម្មភាពផ្សេងៗ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងធ្វើឱ្យមានការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ធ្វើឡើងដើម្បីរំលឹកអំពីតួនាទីភារកិច្ច របស់ក្រុមការងារតាមវិស័យទាំងអស់ និងផ្នែកពាក់ព័ន្ធ ក្នុងការរៀបចំសម្របសម្រួលធ្វើផែនការសន្ដិសុខស្បៀងនៅក្នុងខេត្ត ដែលនឹងធានានិរន្តរភាព និងសុវត្ថិភាពប្រព័ន្ធស្បៀង ក្នុងគោលដៅស្វែងរកធាតុចូលសំខាន់ៗ ពីគម្រោងផែនការនេះ។ លោកបន្តថា ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យ ត្រូវយល់ដឹងឱ្យបានច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា បច្ចុប្បន្នគម្រោងប្រព័ន្ធស្បៀងកំពុងតែដឹកនាំ និងសម្របសម្រួលដោយរដ្ឋបាលខេត្តសៀមរាប ក្រោមការជួយគាំទ្របច្ចេកទេសពីអង្គការហ្គ្រេត និងអង្គការអាគ្រីស៊ុត ដែលមានក្រុមការងារតាមវិស័យចំនួន១០ រួមមាន៖ ១.ក្រុមពង្រឹងសមត្ថភាព វគ្គបណ្ដុះបណ្ដាល, ២.បរិយាបន្ន សង្គមសមធម៌ និងយេនឌ័រ, ៣.ក្រុមការងារកែច្នៃ និងសុវត្ថិភាពស្បៀងអាហារ, ៤.ក្រុមទីផ្សារ និងការផ្សព្វផ្សាយ, ៥.ក្រុមគ្រប់គ្រងទឹក ធនធាន និងការអភិរក្ស, ៦.ក្រុមសុខភាព និង អាហារូបត្ថម្ភ, ៧.ក្រុមអេកូទេសចរណ៍ កសិទេសចរណ៍, ៨.ក្រុមឥណទាន មីក្រូហិរញ្ញវត្ថុ, ៩.ក្រុមគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងទី១០.ក្រុមប្រែប្រួលអាកាសធាតុ៕

អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
រូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

យុវជនអ្នកស្រុកអង្គរ រួមគ្នាបង្កើតអាជីវកម្មថ្មីជាមួយផលិតផលក្នុងស្រុក រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់

កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

អាជ្ញាធរខេត្ដសៀមរាប ជំរុញអង្គការដៃគូ និងអ្នកពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហាអាកាសធាតុ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងតំបន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.