Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

ដោយ Pothe Thun
30/09/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនកម្លាំងប្រជាការពារភូមិចំនួន ៤៣នាក់ មកពីភូមិចំនួន៨ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ពីព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ក្នុងការចូលរួមកាយលូស្តារប្រឡាយ និងប្រមូលសំរាម រំដោះជំនន់ទឹកភ្លៀងក្នុងមូលដ្ឋាន។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ការចែកជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណរបស់ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ជូនដល់កម្លាំងបងប្អូនប្រជាការពារ ដែលជាកម្លាំងដ៏សំខាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដើម្បីចូលរួមការងារសង្គម។ ជាក់ស្ដែងថ្មីៗនេះ ពួកគាត់បានធ្វើការកាយលូ ស្តារប្រឡាយរំដោះទឹក និងប្រមូលសំរាម ក្នុងពេលមានទឹកជំនន់ក្នុងភូមិសាស្ត្រសង្កាត់គោកចក ដែលការងារនេះគឺបានជួយកាត់បន្ថយការជន់លិច និងផលប៉ះពាល់ដល់សហគមន៍យើងទាំងមូល។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្តថា បើគ្មានការចូលរួមពីបងប្អូនប្រជាការពារទេ ការងាររំដោះទឹកនឹងជួបការលំបាកខ្លាំង ដែលទង្វើនេះ បង្ហាញឱ្យឃើញនូវគំរូវីរភាពដ៏ល្អមួយដែលបង្ហាញពី ស្មារតីស្នេហាជាតិ និងសាមគ្គីភាពដ៏រឹងមាំនៅក្នុងមូលដ្ឋានយើង។ ព្រះតេជគុណ បានអំពាវនាវដល់បងប្អូនប្រជាការពារឱ្យបន្តរក្សាកិច្ចសហការល្អ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព និងបន្តធ្វើការងារសង្គមដ៏មានតម្លៃនេះនាពេលអនាគត ខណៈដែលព្រះអង្គរួមទាំងអាជ្ញាធរនឹងបន្តគាំទ្រ និងលើកទឹកចិត្តជានិច្ច ដែលប្រជាការពារបន្តចូលរួមថែរក្សា អនាម័យបរិស្ថាន ជុំវិញលំនៅឋាន និងក្នុងភូមិឱ្យបានស្អាតល្អក្រោយពេលទឹកស្រក ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានថ្លែងនូវការកោតសរសើរ និងដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាការពារ ដែលបានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមកសាង និងការពារមូលដ្ឋាន។ លោកថា កិច្ចការកាយលូ ស្តារប្រឡាយ និងប្រមូលសំរាម ដែលបានធ្វើកន្លងមក គឺជាកិច្ចការមួយដ៏សំខាន់ដែលបានចូលរួមចំណែកដោយផ្ទាល់ ក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ និងរក្សាបាននូវសោភ័ណភាពអនាម័យក្នុងមូលដ្ឋានរបស់យើងផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

អាជ្ញាធរខេត្ដសៀមរាប ជំរុញអង្គការដៃគូ និងអ្នកពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហាអាកាសធាតុ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងតំបន់

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រតិបត្តិករសហគមន៍ផ្គត់ផ្គង់ទឹកស្អាត ត្រូវផ្ទេរអាជីវកម្មឱ្យវិស័យឯកជន ប្រសិនបើផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រតិបត្តិករសហគមន៍ផ្គត់ផ្គង់ទឹកស្អាត ត្រូវផ្ទេរអាជីវកម្មឱ្យវិស័យឯកជន ប្រសិនបើផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់

រយៈពេល៨ខែ ឆ្នាំ២០២៥ ខេត្តសៀមរាបរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ក្នុងចំណោមការធ្វើតេស្ដជាង ៨ម៉ឺនករណី

រយៈពេល៨ខែ ឆ្នាំ២០២៥ ខេត្តសៀមរាបរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ក្នុងចំណោមការធ្វើតេស្ដជាង ៨ម៉ឺនករណី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.