Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រយៈពេល៨ខែ ឆ្នាំ២០២៥ ខេត្តសៀមរាបរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ក្នុងចំណោមការធ្វើតេស្ដជាង ៨ម៉ឺនករណី

ដោយ Pothe Thun
30/09/2025
នៅក្នុង សន្តិសុខ និង សង្គម
រយៈពេល៨ខែ ឆ្នាំ២០២៥ ខេត្តសៀមរាបរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ក្នុងចំណោមការធ្វើតេស្ដជាង ៨ម៉ឺនករណី
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល៨ខែ ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប រួមមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិ បានធ្វើការស្រាវជ្រាវ និងធ្វើតេស្ដរកជំងឺគ្រុនចាញ់សរុបបានចំនួន ៨២ ២៩៣ ករណី ហើយក្នុងនោះក្រុមការងារបានរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ដែលសុទ្ធតែជាប្រភេទ វីវ៉ាក់ (Pv)។

ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីទាំង៣ខាងលើនេះដែរ ត្រូវបានកំណត់ថាជាករណីនាំចូល ដោយ ២ករណី នាំចូលមកពីប្រទេសថៃ និង ១ករណីទៀតនាំចូលមកពីខេត្តស្ទឹងត្រែង ដែលករណីនេះ បានបង្ហាញពីភាពជោគជ័យក្នុងការទប់ស្កាត់ការចម្លងក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៥នេះ ក្រុមការងារខេត្តសៀមរាប នឹងអនុវត្តន៍យ៉ាងតឹងរ៉ឹងនូវចរាចរណ៍ណែនាំ ស្ដីពីការគ្រប់គ្រងករណីជំងឺគ្រុនចាញ់នាំចូល។ សកម្មភាពនេះរួមមាន ការធ្វើការពិនិត្យ ស្រាវជ្រាវ និងព្យាបាលជំងឺគ្រុនចាញ់រាល់អ្នកធ្វើដំណើរមកពីក្រៅប្រទេស ឬតំបន់ប្រឈម។ ជាមួយគ្នានេះ យើងត្រូវពង្រឹងសមត្ថភាពក្រុមការងារបន្ថែម ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យនៃជំងឺគ្រុនចាញ់ ស្វែងរកដំណោះស្រាយ និងបន្តសម្រេចឱ្យបាននូវគោលដៅលុបបំបាត់ជាស្ថាពរ។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវសុំកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ បន្តជួយផ្សព្វផ្សាយ អំពីវិធីបង្ការជំងឺដែលឆ្លងដោយសារសត្វមូស ដូចជា ការគេងក្នុងមុង ការសម្អាតបរិស្ថាន និងកម្ចាត់ជម្រកមូសជាដើម។ ជំរុញបញ្ហានេះបន្ថែមទៅតាមសាលារៀន, អប់រំផ្សព្វផ្សាយដល់ភ្ញៀវទេសចរដែលទៅតំបន់ប្រឈម, ផ្សព្វផ្សាយតាមមូលដ្ឋាន ជាពិសេសជំរុញជាសំខាន់តាមប្រព័ន្ធផ្សព្វផ្សាយ៕

អត្ថបទ និងរូបភាព៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ផ្សព្វផ្សាយពីតួនាទី និងកម្មវិធី “មតិយើង” ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកពួក

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ផ្សព្វផ្សាយពីតួនាទី និងកម្មវិធី "មតិយើង" ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកពួក

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខកងទ័ពជួរមុខ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខកងទ័ពជួរមុខ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.