Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រតិបត្តិករសហគមន៍ផ្គត់ផ្គង់ទឹកស្អាត ត្រូវផ្ទេរអាជីវកម្មឱ្យវិស័យឯកជន ប្រសិនបើផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់

ដោយ Pothe Thun
30/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រតិបត្តិករសហគមន៍ផ្គត់ផ្គង់ទឹកស្អាត ត្រូវផ្ទេរអាជីវកម្មឱ្យវិស័យឯកជន ប្រសិនបើផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាបបានដាក់ចេញនូវការរឹតបន្តឹងទៅលើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ ដោយសម្រេចថា ប្រសិនបើសហគមន៍ណាមួយមិនអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទេ គឺត្រូវផ្ទេរអាជីវកម្មឱ្យទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនវិញ ដែលនេះជាវិធានការមួយដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDG 6) ត្រឹមឆ្នាំ២០៣០។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបមានក្រុមហ៊ុន និងអាជីវកម្មទឹកស្អាតឯកជនចំនួន ១០មូលដ្ឋាន កំពុងដំណើរការយ៉ាងរលូនដើម្បីជួយដល់សហគមន៍មូលដ្ឋាន។ កន្លងមកអាជ្ញាធរខេត្ត បានពិនិត្យមើលការផ្គត់ផ្គង់ទឹកស្អាតរបស់សហគមន៍ និងបានកំណត់សម្រេចលើគោលការណ៍ច្បាប់ក្នុងការផ្ទេរអាជីវកម្មទៅឱ្យឯកជនវិញ ចំពោះសហគមន៍ណាដែលបំពេញកិច្ចការមិនបានរលូនល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់គាំទ្រដល់វិស័យទឹកស្អាត និងបង្កលក្ខណៈដល់ប្រតិបត្តិករទាំងអស់ ទាំងរដ្ឋ និងឯកជន។ ឯកឧត្តម លើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ទឹក» ត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី៣ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ រួមមាន៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ រាជរដ្ឋាភិបាលកំពុងជំរុញឱ្យសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រងនិងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ហើយរដ្ឋអាចផ្តល់សិទ្ធិជូនវិស័យឯកជន ដើម្បីផ្តល់សេវានេះដោយអនុលោមតាមច្បាប់។ ហេតុនេះ ឯកឧត្តមបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមចៀសវាងមានទស្សនៈថា ប្រតិបត្តិករទឹកស្អាតឯកជនគ្រាន់តែជាអ្នកធ្វើអាជីវកម្មស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា៖ «ត្រូវចាត់ទុកថា ប្រតិបត្តិករទឹកស្អាតឯកជន គឺកំពុង ផ្តល់សេវាទឹកស្អាតជូនប្រជាជន ដែលជាប្រភេទសេវាសាធារណៈមួយ ក្នុងនាមរដ្ឋ ជំនួសរដ្ឋ និងជាកាតព្វកិច្ចរបស់រដ្ឋ ក្នុងខណៈដែលរដ្ឋយើងមិនទាន់អាចធ្វើបាននៅតាមទីកន្លែងមួយចំនួន»៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៨ខែ ឆ្នាំ២០២៥ ខេត្តសៀមរាបរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ក្នុងចំណោមការធ្វើតេស្ដជាង ៨ម៉ឺនករណី

រយៈពេល៨ខែ ឆ្នាំ២០២៥ ខេត្តសៀមរាបរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ករណីប៉ុណ្ណោះ ក្នុងចំណោមការធ្វើតេស្ដជាង ៨ម៉ឺនករណី

អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ផ្សព្វផ្សាយពីតួនាទី និងកម្មវិធី “មតិយើង” ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកពួក

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ផ្សព្វផ្សាយពីតួនាទី និងកម្មវិធី "មតិយើង" ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.