ឆ្នាំ២០១៨កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងឆ្នាំមួយអំពីគម្លាតយេនឌ័រសាកលដែលបានបញ្ជាក់ក្នុងរបាយការណ៍សេដ្ឋកិច្ចពិភពលោក
យោងតាមរបាយការណ៍សេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា គម្លាតយេនឌ័រសាកលរបស់ប្រទេសកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខរៀងទី៩៣ ក្នុងចំណោមប្រទេស១៤៩ គឺមានភាពល្អប្រសើរ ខណៈឆ្នាំ២០១៧ ប្រទេសកម្ពុជាឈរនៅលេខរៀងទី៩៩ ក្នុងចំណោមប្រទេស១៤៤។ ការកើនឡើងចំណាត់ថ្នាក់ល្អនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ចាត់ទុកថា ជាសមិទ្ធិផលដែលកើតឡើងពីនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន។ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ឃឹម ចំរើន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ...