រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល
ក្នុងគោលដៅលើកកម្ពស់មុខមាត់តំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានជំរុញដល់ក្រុមការងារដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី ធ្វើការប្រមូលពួកគាត់ដែលកំពុងនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមរមណីយដ្ឋាន យកមកដាក់នៅមណ្ឌលអប់រំ និងបញ្ជូនពួកគាត់ទៅព្យាបាល។ ក្នុងដំណើរចុះបំពេញបេសកកម្មនៅខេត្តសៀមរាប នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម វង សូត ...