ពិព័រណ៍ផលិតផលបន្លែ ផ្លែឈើលើកទី១២និងព្រឹត្តិការណ៍សូត្រខ្មែរលើកទី២ ឆ្នាំ២០១៩នៅខេត្តសៀមរាប ត្រូវបើកសម្ពោធជាផ្លូវការ
កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម និង រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលបន្លែ ផ្លែឈើលើកទី ១២ និងព្រឹត្តិការណ៍សូត្រខ្មែរលើកទី២ ឆ្នាំ២០១៩ នៅមុខសួនច្បារព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម , លោក ...