Monday, May 12, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិព័រណ៍​ផលិតផល​បន្លែ ផ្លែឈើ​លើក​ទី​១២និងព្រឹត្តិការណ៍​សូត្រ​ខ្មែរ​លើក​ទី​២ ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ 

ដោយ Pothe Thun
22/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិព័រណ៍​ផលិតផល​បន្លែ ផ្លែឈើ​លើក​ទី​១២និងព្រឹត្តិការណ៍​សូត្រ​ខ្មែរ​លើក​ទី​២ ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ 
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម និង រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​បន្លែ ផ្លែឈើ​លើក​ទី ១២ និង​ព្រឹត្តិការណ៍​សូត្រ​ខ្មែរ​លើក​ទី​២ ឆ្នាំ​២០១៩ នៅមុខ​សួនច្បារ​ព្រះរាជដំណាក់​ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម , លោក ពៅ ពិសិដ្ឋ​អភិបាល រង​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម Patrick Devedjian ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អូ​ឱ​សែន ប្រទេស​បារាំង ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​អង្គភាព​មន្ទីរ​នានា​ជុំវិញ​ខេត្ត និង​អ​អ្គ​ការ​ដៃគូ​ពាក់​ព័​ន្ឋ​មួយចំនួន ខណៈដែល​ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​០៤​ថ្ងៃ គឺ​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើងថា សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប គឺជា​ប៉ូល​ទេសចរណ៍​ដ៍​សំខាន់ និង​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ស្នាក់នៅ និង​កំសាន្ត​តាម​តំបន់​ប្រាង្គ​ប្រាសាទ​និង​រមណីយដ្ឋាន​នានា ជា​បន្តបន្ទាប់ ដែល​កត្តា​ទាំងនេះ បាន​បង្កើត​ឲ្យ​មាន​តម្រូវការ​ទៅលើ​ផលិតផល​បន្លែ និង​ផ្លែឈើ​ក្នុងស្រុក​ក៏ដូចជា​ផលិតផល​ផ្សេងៗ​ទៀត ខណៈដែល​សក្តានុពល​សំខាន់​ក្រៅពី​ទេសចរណ៍​គឺ​វិស័យ​កសិកម្ម ដែល​បច្ចុប្បន្ន ខេត្តសៀមរាប មាន​មាន​ផលិតផល​សំខាន់ៗ​ដូចជា ស្រូវ ដំឡូង​មី សណ្តែកបាយ កៅស៊ូ ក្រពើ សិប្បកម្ម ផលិតផល​កែច្នៃ​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

09/05/2025
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

08/05/2025

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​បន្ថែមថា ក្រៅពី​ផលិតផល​ក​សិ​-​ឧស្សាហកម្ម ខេត្តសៀមរាប​ក៏មាន​ដំណាំ​រួមផ្សំ​ដូចជា បន្លែ និង​ផ្លែឈើ ហើយ​បច្ចុប្បន្ន ផលិតផល​ទាំងនេះ កសិករ​យើង​អាច​ផលិត​បាន​មួយចំនួន​ដែល​ប្រកបដោយ​គុណភាព សោភ័ណភាព សុវត្ថិភាព និង​បានធ្វើការ​ផ្គត់ផ្គង់​មកកាន់​ទីផ្សារ ប៉ុន្តែ​បរិមាណ​តម្រូវការ​ចំពោះ​បន្លែ​និង​ផ្លែឈើ​សុវត្ថិភាព​នៅមាន​ទំហំ​ធំ ដូច្នេះ​តាមរយៈ​ការតាំង​បង្ហាញ​ដែលមាន​ការចូល​ពី​វិស័យ​រដ្ឋ ឯកជន សមាគម អង្គការ តំណាង​សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​អ្នក​ផលិត​នាពេលនេះ នឹង​ផ្តល់​លទ្ធភាព​កាន់តែ​ប្រសើរ​ដល់​ភាគី​ទាំងអស់​ក្នុងការ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ពិសេស​ជំរុញ​ការប្រើប្រាស់​ផលិតផល​ឬ​ស្រុក ឲ្យ​កាន់តែ​ច្រើនឡើង ព្រមទាំង​អាចឈាន​ទៅកាន់​ការនាំចេញ​នាពេលខាងមុខ​។​

​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​៖​ក្នុង​ក្របខណ្ឌ​ម៉ាក្រូ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​បន្ត​ការកសាង​បរិយាកាស​ប្រកបដោយ​លក្ខណៈ​អំណោយផល ដល់​ការរីក​លូត​លោ​ស់​នៃ​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ ដែលជា​ឆ្អឹងខ្នង​នៃ​ផលិតកម្ម​សម្រាប់​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ សំដៅ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​សម្រេចបាន​គោលដៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាងមុខ​។​

​ឯកឧត្តម ម៉ៅ ថូ​រ៉ា មានប្រសាសន៍​បន្ថែមថា ព្រឹត្តិការណ៍​ពិព័រណ៍​នេះ មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​មហាជន​ទូទៅ​បានឃើញ និង​ស្គាល់​ផលិតផល​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ផលិតករ​នៅតាម សហគមន៍ មានលទ្ធភាព​ពង្រីក​សមត្ថ​ភា​របស់ខ្លួន​ឱ្យ​រីកចម្រើន​ទៅមុខ​ជា​លំដាប់ រហូត​មានលទ្ធភាព​ពេញលេញ អាច​ធ្វើជា​អ្នកផ្គត់ផ្គង់​រឹងមាំ​ជូន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​ផលិតផល​ដែល​បងប្អូន​ផលិត​បាន ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិព័រណ៍​ផលិតផល​បន្លែ ផ្លែឈើរឹត្តិការណ៍​សូត្រ​ខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទល់​ទ្រ ដំណាក់កាល​ទី​១

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទល់​ទ្រ ដំណាក់កាល​ទី​១

​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរធំ​បើក​វេទិកាសាធារណៈ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ​

​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរធំ​បើក​វេទិកាសាធារណៈ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ​

ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    159 shares
    Share 64 Tweet 40
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    258 shares
    Share 103 Tweet 65
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8922 shares
    Share 5400 Tweet 1468
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    309 shares
    Share 129 Tweet 75
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    738 shares
    Share 575 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (723)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,891)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,214)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,067)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.