Sunday, January 17, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរធំ​បើក​វេទិកាសាធារណៈ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ​

ដោយ Pothe Thun
23/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរធំ​បើក​វេទិកាសាធារណៈ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ​
23
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​កាល​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរធំ បានរៀបចំ​បើក​វេទិការ​សាធារណៈ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ស្រុក​អង្គរធំ​ខេត្តសៀមរាប ដឹកនាំ​ដោយ ឯកឧត្តម ទ្បេ​ង សេង អនុរដ្ឋលេខាធិកា​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​អង្គរធំ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​មកពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ជាតិ​អប្សរា លោក​មេឃុំ នគរបាល​ក្នុង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង​១០០​នាក់​ផងដែរ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ឡេង សេង បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​វេទិការ​នេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានលើកឡើង នូវ​បញ្ហា​មួយចំនួន ដែល​បាន​កើតឡើង​នៅ​នឹង​មូលដ្ឋាន​របស់​ពួកគាត់ ដើម្បី​ជូន មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ បានធ្វើការ​ឆ្លើយបំភ្លឺ និង ពន្យល់​អំពី​នីតិវិធី​ដែលជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ ។ ដោយឡែក​ចំពោះ បញ្ហា​ដែល ពុំទាន់​ដោះស្រាយបាន នៅនឹងកន្លែង ក្រុមការងារ​នឹង​យកមក​ពិភាក្សា និង​រក​វិធី​ដោះស្រាយ​ជូន​តាម​ក្រោយ ។​

ព័ត៌មានជាតិ ថ្មីៗ

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

15/01/2021
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

15/01/2021

​ជាការ​ចូលរួម លោក ខុង ឆន ប្រធាន​ក្រុមប្រឹក្សាឃុំ​លាងដៃ បាន​ឲ្យ​ដឹងថា នៅក្នុង​ឃុំ​លាងដៃ​ប្រជាពលរដ្ឋ​មាន​ភ្លើង​ប្រើប្រាស់ គឺមាន​ចំនួន​ជាង​៨៣%​ហើយ ប៉ុន្តែ​ក្នុងនោះដែរ​ក៏​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ទៀត​ដែល​មិនទាន់មាន​ភ្លើង​ប្រើប្រាស់ បាន​សំណូមពរ​ដល់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា សូមជួយ​ពង្រីក​បណ្ដាញ​អគ្គិសនី ដល់​គ្រួសារ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​របស់គាត់​ផង ដើម្បី​ឲ្យ​មាន​ថាមពលអគ្គីសនី​ប្រើប្រាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា ។​

​ជាការ​ឆ្លើយតប លោក ឡាំ គាវុធ ក្រុមការងារ​នៃ​អង្គភាព​អគ្គីសនី​ខេត្តសៀមរាប បាន​លើកឡើងថា ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានកំណត់​គោលនយោបាយ​ជាតិ​លើ​វិស័យ​អ​គិ្គ​ស​នី កម្ពុជា​នៅ​ឆ្នាំ​២០២០ គ្រប់​ភូមិ​ទូទាំងប្រទេស ត្រូវតែមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ពី​គ្រប់​ប្រភព មិន​ថា​ជា​ប្រភព​ឯកជន ឬ​រដ្ឋ​ឡើយ​។

​លោក​បន្តថា ទាក់ទង​នឹង​បញ្ហា​នៃ​កា​រត​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​នេះ ក្រុមការងារ​របស់លោក​កំពុង​បន្ត​ជា​រៀងរាល់ថ្ងៃ ហើយ​ក្នុងនោះដែរ​ក្រុមការងារ​ក៏​កំពុង​ព​ន្លឿ​ន​ខ្លាំងណាស់​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្គត់​ផ្គង​បណ្ដាញអគ្គីសនី​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ប្រជាពលរដ្ឋ​តាម​ជនបទ ហើយ​ក្នុងនោះដែរ​ក្រុមការងារ​អគ្គីសនី​សៀមរាប ក៏​សុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូមជួយ​ចូលរួម​ក្នុង​ការងារ​នេះ ដោយ​ត្រូវ​រក​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ ធ្វើការ​ស្នើសុំ​ទៅដល់ អគ្គីសនី​ស្រុក​បន្ទាយស្រី ដោយសារតែ​អគ្គីសនី​ស្រុក​អង្គរធំ គឺ​ផ្គត់​ផ្គង​បន្ត​ចេញ​មកពី​ស្រុក​បន្ទាយស្រី ដើម្បី​ឲ្យ​ក្រុមការងារ​ចូលរួម​គ្នា​ក្នុង​ការងារ​នេះ ព​ន្លឿ​ន​កា​រត​បណ្ដាញអគ្គីសនី​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​ជាង​នេះ​ផងដែរ ៕

 

​អត្ថបទ និង​រូបភាព ៖ ធន់ ពូ​ថេ​

Tags: វេទិការ​សាធារណៈស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (255)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,117)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,845)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (328)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (435)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.