Thursday, January 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ

ដោយ Pothe Thun
23/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ
296
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ មាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រ ស្ថិតក្នុង​ក្រុង​សៀមរាប រួមមាន ៖ ១- ផ្លូវ​បេតុង និង​ដាក់លូ​បណ្តោយ​ផ្លូវ​១​ម៉ែត្រ នៅ​ភូមិ​តាវៀន ពីក្រោយ​ផ្សារលើ​កាត់​ផ្ទះ​តា​អុច ដល់​ផ្លូវ​វាង​ក្រុង , ២- ផ្លូវ​បេតុង និង​ដាក់លូ​ប្រអប់​បណ្តោយ​ផ្លូវ ៣,៥​ម៉ែត្រ នៅ​ភូមិ​តាវៀន ពី​ផ្លូវ​៧​មករា ចំណុច​ហាង​លក់​គ្រឿងសំណង់ លី ហាំង​សេង ដល់​ផ្លូវ​គ្លីនិក នាគ​ទេព , ៣- ផ្លូវ​បេតុង និង​ដាក់លូ​បណ្តោយ​ផ្លូវ​១​ម៉ែត្រ នៅ​ភូមិ​ចុង​កៅស៊ូ ពី​ផ្លូវជាតិ​លេខ​៦ ចំណុច​ភ្លើងស្តុប​ស្មាញ​លីង ដល់​ផ្លូវ​ផ្ទះ​តា​អុច , ៤- ផ្លូវ​បេតុង និង​ដាក់លូ​បណ្តោយ​ផ្លូវ ០,៨​ម៉ែត្រ នៅ​ភូមិ​តាវៀន ពី​ផ្លូវ​ក្រោយ​ផ្សារលើ ដល់​ផ្លូវ​វាង​ក្រុង ចំណុច​តារាង​បាល់ទាត់​ជន្លង់ និង ៥- ផ្លូវ​បេតុង និង​ដាក់លូ​បណ្តោយ​ផ្លូវ ០,៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​តាវៀន ពី​ភោជនីយដ្ឋាន​ស្វាយមាស ដល់​ផ្លូវ​វាង​ក្រុង ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​នាយក​រដ្ឋបាល ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ ។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ឆ្នាំ​២០១៩​នេះ រដ្ឋបាលខេត្ត បាន​លើ​កគ​ម្រោ​ថវិកា សាងសង់​ផ្លូវ​ចំនួន​១៧​គម្រោង​ក្នុង​ក្រុង​សៀមរាប ហើយ​ផ្លូវ​ទាំង ៥​ខ្សែ​ដែល​ប្រកាស​បើក​ការសាងសង់​នៅពេលនេះ គឺ​ស្ថិត​ក្នុងចំណោម​ផ្លូវ​ទាំង ១៧​ខ្សែ​នេះ​ផងដែរ ខណៈ​កន្លងមក ការយឺតយ៉ាវ​នៃ​ការសាងសង់ និង ជួសជុល​ឡើងវិញ​នូវ​ផ្លូវ​ក្នុង​សៀមរាប គឺ​ដោយសារ​រដ្ឋបាលខេត្ត មិនទាន់​ទទួលបាន​នូវ​កញ្ចប់​ថវិកា​ក្នុង​សាងសង់ ការជួសជុល និង ការថែទាំ​នៃ​ផ្លូវថ្នល់​ដែល​បាន​លើក​គម្រោង​រួចមក​នោះ ប៉ុន្តែ​ពេលនេះ រដ្ឋបាលខេត្ត​បាល​ទទួល​កញ្ចប់​ថវិកា​ទាំងអស់​នេះហើយ ដូច្នេះ​សាងសង់​ផ្លូវ​ចំនួន​១៧​គម្រោង​ក្នុង​ក្រុង​សៀមរាប នឹង​ដំណើរ​ការចាប់​ពេលនេះ​តទៅ ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមថា ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍​ធំជាងគេ ក្នុងចំណោម​ខេត្ត​ទាំងអស់​នៃ​ប្រទេស​កម្ពុជា ដូច្នេះ​បញ្ហា​ផ្លូវថ្នល់ ជា​បញ្ហា​អាទិភាព​ខ្ពស់បំផុត​ជាងគេ ដែល​រដ្ឋបាលខេត្ត ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប តែងតែ​យកចិត្ត​ទុក​ខ្លាំងណាស់ ព្រោះថា ក្រៅពី​ជួយ​សម្រួល​ដល់​កា​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​នោះ ផ្លូវថ្នល់​នេះ វា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់បំផុត សម្រាប់​បម្រើ​ឲ្យ​ការប្រកបមុខរបរ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

27/01/2021
សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

27/01/2021

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមទៀត​ថា កន្លងមក​ឯកឧត្តម ទៀ សីហា តែងតែបាន​យកចិត្តទុកដាក់ និង តាមដាន​ជាប់​ជាប្រចាំ​ចំពោះ​មតិ យោបល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ប​ញ្ដា​ញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក និង តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការសម្ដែង​មតិ យោបល់ ជុំវិញ​បញ្ហា​ធ្វើដំណើរ ដែល​កន្លងមក​ផ្លូវ​មួយចំនួន​មានការ​ខូចខាត​ពិបាកធ្វើ​ដំណើរ ហើយ​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប តែងតែ​ទទួល​ដោយ​ការពេញចិត្ត​ចំពោះ​បញ្ហា​ទាំងអស់នេះ ដើម្បី​រិះរក​វិធានការ​ដោះស្រាយ ព្រោះថា ផ្លូវថ្នល់​ទាំងអស់នេះ រដ្ឋបាលខេត្ត​បាន​លើក​គម្រោង​ជួសជុល​សម្រាប់​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​ពេលនេះ រដ្ឋបាលខេត្ត​បាល​ទើប​ទទួល​កញ្ចប់​ថវិកា​ទាំងអស់នេះ​នៅ​ចុងឆ្នាំ​២០១៩ ហើយ​ចំពេល​រដូវ​គ្មាន​ភ្លៀង​ធ្លាក់​ផង ហើយ​យើង​ក៏​អាច​ដំណើរការ​ដោយ​គ្មាន​ឧបសគ្គ ដូច្នេះ ផ្លូវ​ចំនួន​១៧​គម្រោង​ក្នុង​ក្រុង​សៀមរាប យើង​នឹង​ធ្វើបាន​រួចរាល់​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ ពិសេស​សូម​បងប្អូន ដែល​រស់​នៅតាម​ដងផ្លូវ ដែល​កំពុងដំណើរការ​សាងសង់ មេត្តា​យោគយល់​ក្នុងអំឡុងពេល​ដំណើរការ​សាងសង់ ដែល​អាច​បង្ក​ការលំបាក​ធ្វើដំណើរ ការកកស្ទះ​ចរាចរ និង​ផលប៉ះពាល់​បរិស្ថាន​ផងដែរ ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក គឿន វេត​

Tags: ​ផ្លូវខេត្តសៀមរាបផ្លូវ​បេតុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព​និង​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ​សម្តេចឪ​

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព​និង​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ​សម្តេចឪ​

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព​និង​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ​សម្តេចឪ​

អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុង​ខេត្តសៀមរាប ទទួលបាន​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,131)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,864)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (332)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.