Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

ដោយ Pothe Thun
23/11/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​
236
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស អ្នកស្រុក​បានធ្វើ​ការជួស​ជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទា​ស់ចា​ស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយជា​សំណង់​ខុសច្បាប់​ទៅវិញ ព្រោះថា សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង បាន​នឹង​កំពុង​សង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ស្របច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ឡុង កុសល បានបញ្ជាក់​ទៀតថា ការរៀបចំ​លំនៅដ្ឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺ​ត្រូវ​ឱ្យស្រប និង​ជា​ផ្នែក​មួយ​នៃ​ការលើកតម្លៃ​បេតិកភណ្ឌ ដូច្នេះ​រាល់​ការស្នើសុំ​សាងសង់​ទាំងអស់ ចាំបាច់​ត្រូវសុំ​ច្បាប់​ជាមុន និង​ចាំបាច់​ត្រូវធ្វើ​ការសាងសង់​ស្របតាម​ខ្លឹមសារ​ដែល​បានអនុញ្ញាត ដូច្នេះ​ក្នុងករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​ជួសជុល កែលម្អ​គេហដ្ឋាន សង់​របង រោង​គោ រោង​មាន់ បង្គន់​អនាម័យ​ឬ​តម្រូវការ​ផ្សេងៗ ដែលមាន​លក្ខណៈ​ជា​ប្រភេទ​សំណង់​ស្រាល សូម​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើ​ការទាក់ទង​មក​ក្រុមការងារ​សហគម​ន៍តា​ម​គោលដៅ​ភូមិ​នីមួយៗ​តាមរយៈ​ភូមិ​ឃុំ​/​សង្កាត់ ។​

​លោក ឡុង កុសល បញ្ជាក់​បន្ថែមថា ក្នុងករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​រុះរើ​ផ្ទះ​ចាស់ សាងសង់​ផ្ទះ​ថ្មី​ជំនួស​នោះ​ពួកគាត់​អាច​អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឬក៏​នៅ​ច្រកចេញចូល​តែមួយ​របស់​ស្រុក​ពួក ក្រុង​សៀមរាប និង​សាលា​ខេត្តសៀមរាប ហើយ​រាល់​ការចុះពិនិត្យ​បច្ចេកទេស និង​ការផ្តល់​លិខិតអនុញ្ញាត គឺ​មិនមាន​បង់ប្រាក់​ទេ ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវដាក់​ពាក្យសុំ​សាងសង់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ត្រូវ​កំណត់​ទ្រង់ទ្រាយ​និង​ទំហំ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវធ្វើ​ការជួសជុល​ឬ​សាងសង់​ដោយ​គោរព​ទៅតាម​អ្វីដែល​បានស្នើ​សុំ​នោះ ជៀសវាង​ធ្វើឱ្យ​សំណង់​ទាំងនោះ​ក្លាយជា​សំណង់​ខុសច្បាប់​ក្នុងពេល​ជួសជុល​ឬ​សាងសង់​ព្រោះ​ប្រឈម​នឹង​មោឃភាព​លិខិតអនុញ្ញាត ការ​រើរុះ​ចេញ និង​វិធានការ​ច្បាប់​៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សំណង់​ខុសច្បាប់អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព​និង​សុវត្ថិភាព​ចរាចរណ៍ នៅ​វិទ្យាល័យ​សម្តេចឪ​

អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុង​ខេត្តសៀមរាប ទទួលបាន​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.