Saturday, June 3, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទល់​ទ្រ ដំណាក់កាល​ទី​១

ដោយ Pothe Thun
22/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទល់​ទ្រ ដំណាក់កាល​ទី​១
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ក្នុង​រាជ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កសាង​អំពី​ថ្មភក់ ចុង​សតវត្សរ៍​ទី​១២ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​។ នាពេល​បច្ចុប្បន្ន ប្រាសាទ​នេះ មាន​សភាព​ទ្រុឌទ្រោម និង​រង​ការខូចខាត​ជាខ្លាំង ដោយ​ជញ្ជាំង​ប្រាសាទ​មួយផ្នែក​នៅ​ជ្រុង​និរតី បាន​ដួលរលំ និង​ខឿន​ប្រាសាទ រលុះ​ស្ទើរតែ​ទាំងស្រុង​។ ក្នុង​គោលបំណង​ទល់​ទ្រ ពង្រឹង សង្គ្រោះ​ប្រាសាទ​ឱ្យ​ជៀស​ផុតពី​ហានិភ័យ អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ដំណើរការ​ទល់​ទ្រ ក្នុងដំណាក់កាល​ទី​១ ចាប់ពី​ថ្ងៃទី​២០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០២០​។​

លោក ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទព្រហ្មកិល និង​ជា​ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​ឱ្យដឹងពី​ហានិភ័យ ដែល​បង្ក​ឱ្យ​ខូចខាត​រចនាសម្ព័ន្ធ​ប្រាសាទព្រហ្មកិល​នេះ គឺ​បណ្តាលមកពី​គ្រឹះ​នៃ​ប្រាសាទ រលុះ​ថ្ម​ខឿន​ព័ទ្ធជុំវិញ មេ​ទ្វារ​មុខ​ខាងកើត​ទ្រេត​គ្មាន​លំនឹង ហើយ​ជញ្ជាំង​ផ្នែក​ខាងលិច​ទ្រេត និង​ខាងក្រោម​គ្មាន​ថ្ម​សម្រាប់​ទល់​ទ្រ នៅ​ជ្រុង​និរតី​នៃ​ជញ្ជាំង​ប្រាសាទ​មួយផ្នែក​ដួលរលំ​អស់ ហើយ​ជញ្ជាំង​ខាងត្បូង​គ្មាន​លំនឹង មាន​ថ្ម​ក្រៀក​ចេញពី​គ្នា​ធ្វើឱ្យ​ជ្រុង​ខាងត្បូង​ងាយ​នឹង​រលំ​ដោយសារ​ខាងក្រោម​បាត់​ថ្ម​អស់​ជាច្រើន​ដុំ​។​|

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

លោក​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​ផ្នែក​ខាងត្បូង​ឈៀង​ខាងលិច ថ្ម​ប្រាសាទ​មួយ​ចំហៀង​ត្រូវបាន​ដួលរលំ នៅ​ជ្រុង​និរតី និង​ផ្នែក​នៅសល់​គ្មាន​លំនឹង ដូចនេះ​កំពូល​របស់​វា​មាន​ហានិភ័យ​ខ្ពស់​ត្រូវការ​ទល់​ទ្រ​ជាបន្ទាន់ ដើម្បីឱ្យ​ប្រាសាទ​ឈរ​នៅ​រឹងមាំ​។​

បន្ថែម​ពីលើ​នេះ លោក​បញ្ជាក់ថា មាន​១​ចំណុច​ជា​ហានិភ័យ​ថ្មី​ដែល​ត្រូវការ​ទល់​ទ្រ​ជាបន្ទាន់ ហើយ​មាន​៤​ចំណុច​ចាស់​ត្រូវ​រើ​ទល់​ទ្រ ដើម្បី​ពង្រឹង​ឡើងវិញ និង​រឹត​ខ្សែកាប​ចំនួន​៣​ខ្សែ​នៅ​កំពូល​ប្រាសាទ​។​

លោក​បាន​បន្តថា ជំហាន​ទី​១​សមស្រប​ទៅតាម​អនុសាសន៍​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ខែឧសភា ឆ្នាំ​២០១៩ ដែល​បាន​ចុះមក​ពិនិត្យ​ជាក់ស្តែង និង​បានផ្តល់​អនុសាសន៍​ជា​ជំហាន​ទី​២ ត្រូវ​សិក្សា​សម្រង់​ប្លង់​មេ​ទូទៅ ធ្វើ​កំណាយ​ស្រាវជ្រាវ​អំពី​រចនាសម្ព័ន្ធ​របស់​ប្រាសាទ និង​ជំហាន​ទី​៣ ឈានទៅដល់​ការជួសជុល​ប្រាសាទ​តែម្តង​។​
លោក​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​១៩១៩ សាលា​បារាំង​ចុង​បូព៌ា បាន​សម្អាត​ទីតាំង​ជុំវិញ​បរិវេណ​ប្រាសាទ និង​ទល់​ទ្រ​ផ្នែក​ខ្លះ​ដូចជា​ទាម​ដែក និង​ចាក់​កំណល់​បេតុង​ជាដើម​។ លុះ​មកដល់​នៅ​ឆ្នាំ​២០១៥ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទល់​ទ្រ​៤​ទីតាំង​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​ផ្សេងៗ រហូតមកដល់​បច្ចុប្បន្ន​៕

​រូបភាព និង​អត្ថបទ​៖ អ៊ិន សី​ហរិ​ទ្ធ​

Tags: ​ប្រាសាទព្រហ្មកិលមន្ទីរពេទ្យ​បុរាណអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរធំ​បើក​វេទិកាសាធារណៈ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ​

​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរធំ​បើក​វេទិកាសាធារណៈ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ​

ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែមាន​ប្រវែង​សរុប​៣,៩៩០​ម៉ែត្រស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    102 shares
    Share 41 Tweet 26

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.