រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ចំនួនពីរកន្លែង គឺទី១ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និង ទី២ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ មានទីតាំងស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការព្រមគ្នានៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះ នៅបរិវេណរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ក្រោមអធីបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី ...