Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២ របស់រដ្ឋាករទឹកស្វយ័តសៀមរាប

ដោយ Pothe Thun
11/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២ របស់រដ្ឋាករទឹកស្វយ័តសៀមរាប
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២ របស់រដ្ឋាករទឹកស្វយ័តសៀមរាប ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២នេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ប្រើរយៈពេលចំនួន២ឆ្នាំ និងប្រើថវិកាអស់១២,៧៧៨,០៣៩ដុល្លាអាមេរិក គ្របដណ្តប់លើការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងដំឡើងបំពង់មេនាំទឹក សេវាទីប្រឹក្សានិងសេវាសវនកម្មគម្រោង និងស្ថិតក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារបារាំងសម្រាប់កាតអភិវឌ្ឍ ហៅកាត់ថា AFD។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការឲ្យដឹងពី ឯកឧត្តម ទៀ សីហា ក្នុងពិធីនោះ បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាប ជាមធ្យមប្រមាណ ៦ម៉ឺនម៉ែត្រត្រីគុណក្នុង១ថ្ងៃ ខណៈពេលដែលរដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតត្រឹមតែ ៣ម៉ឺនម៉ែត្រត្រីគុណក្នុង១ថ្ងៃ រួមទាំងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២នេះប៉ុណ្ណោះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា តម្រូវការទឹក គឺជាតម្រូវការមូលដ្ឋានប្រចាំថ្ងៃក្នុងជីវភាពរបស់យើងទាំងអស់គ្នា និងជាសិទ្ឋ ទទួលបានក្នុងការរស់នៅ ព្រមទាំងសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។ ហេតុនេះ ការងារផ្គត់ផ្គង់ទឹកស្អាត គឺជាកិច្ចការចម្បងមួយ សំដៅបំពេញតម្រូវការទាំងនេះ ស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៦នេះ រាជរដ្ឋាភិបាលបានបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទី៤ គឺ “មនុស្ស និងទឹក “ ហើយបានកំណត់គោលនយោបាយលើវិស័យទឹកស្អាត ដោយពង្រីកវិសាលភាពនៃការផ្គត់ផ្គងទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០ភាគរយ នៅឆ្នាំ២០២៣ និង១០០ភាគរយ ត្រឹមឆ្នាំ២០២៥ សម្រាប់តម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងនៅក្រុងសៀមរាប ពិសេសអ្នកប្រកបរបរអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ សូមបង្វែរការប្រើប្រាស់ទឹកអណ្តូងក្រោមដី មកប្រើប្រាស់ទឹកស្អាត តាមបំពង់ចែកចាយរបស់រដ្ឋាករទឹកស្វយ័តសៀមរាបវិញ ប្រសិនបើតំបន់ទាំងនោះ បានដាក់បណ្តាញទឹកស្អាតចូលទៅដល់ហើយនោះ។

សូមជម្រាបថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្នុងក្រុងសៀមរាបមានចំនួន២ទីតាំង ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។

 

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: AFD​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់ស្លាប់៦នាក់ បាត់ខ្លួន៨នាក់ របួសធ្ងន់២៥នាក់

ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់ស្លាប់៦នាក់ បាត់ខ្លួន៨នាក់ របួសធ្ងន់២៥នាក់

សួនសត្វប៊ីលីន បានធ្វើការបើកបង្ហាញឈ្មោះជាលើកដំបូង ចំពោះការចាប់កំណើតរបស់កូនខ្លាឃ្មុំផេនដាមួយគូ

សួនសត្វប៊ីលីន បានធ្វើការបើកបង្ហាញឈ្មោះជាលើកដំបូង ចំពោះការចាប់កំណើតរបស់កូនខ្លាឃ្មុំផេនដាមួយគូ

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាកសិករបង្កើនសហគមន៍ស្រះជម្រកត្រី នៅតាមវាលស្រែ

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាកសិករបង្កើនសហគមន៍ស្រះជម្រកត្រី នៅតាមវាលស្រែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.