ប្រជាពលរដ្ឋប្រកបមុខរបរដុតក្រឡានលក់ តាមផ្លូវជាតិលេខ៦ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃបានល្អប្រសើរ
អ្នកស្រី យិន លេង ជាអ្នកប្រកបមុខរបរលក់ក្រឡានតាមផ្លូវជាតិលេខ៦ ក្នុងភូមិរកាកំបុត ស្រុកប្រាសាទបាគងបានបង្ហាញថា ការប្រកបមុខរបរលក់ដូរក្រឡាន គឺអ្នកស្រីលក់អស់រយ:ពេលជិត ១០មកហើយ ដោយមុខរបរនេះ បានប្រាក់ចំណូលវាមិនទៀងទាត់ទេ ជួនថ្ងៃណាក៏បានតិច ជួនថ្ងៃណាក៏បានច្រើន ថ្ងៃដែលយើងលក់បានច្រើនជាងគេ គឺជាថ្ងៃបុណ្យទានមានមនុស្សមនាច្រើនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក ពួកគាត់បានទិញក្រឡានផ្ញើរបងប្អូនជាដើម។ ចំនែកថ្ងៃធម្មតាអ្នកស្រី អាចលក់បានប្រាក់ចាប់ពីរ ១០ម៉ឺនរៀល ទៅជាង ...