ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា
កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួន ៨.៣៩២ គ្រួសារ មកពី៤៩ភូមិ នៅឃុំទាំង៦ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ រួមមាន ៖ ពូជបន្លែ , ត្រកួន , ត្រប់ , ...