Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួនជាង៨ពាន់គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

ដោយ Pothe Thun
29/07/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួន ៨.៣៩២ គ្រួសារ មកពី៤៩ភូមិ នៅឃុំទាំង៦ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ រួមមាន ៖ ពូជបន្លែ , ត្រកួន , ត្រប់ , ប៉េងប៉ោះ និង ស្ពៃចង្កើះ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និង លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាព”ជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងបង្កើនជីវភាពប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងគ្រោះ ជាពិសេសគ្រួសារបងប្អូនមួយចំនួនដែលត្រូវផ្អាកពីការងារ បងប្អូនចំណូលស្រុកមកពីប្រទេសជិតខាងដោយសារតែវិបត្តិជំងឺកូវី១៩ជាដើម ហើយដែលការដាំដុះនេះ វានឹងផ្តល់អត្ថប្រយោជន៍ និងផ្តល់ផលចំណេញដល់ពួកគាត់ដោយកាត់បន្ថយចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាព ព្រោះយើងដាំ និងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីឡើយ ដូច្នេះក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ទោះជាកាលៈទេសៈណាក៍ដោយ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជា លើកឡើងថា ការអនុវត្តប្រព័ន្ឋនេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដល់ការលើកទឹកចិត្តនិងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ដែលជាពិសេសនោះ គឺផ្តោតទៅលើការយកចិត្តទុកដាក់ជាសំខាន់ជួយដល់ប្រជាកសិករគោលដៅជាអាទិភាព ដែលកំពុងប្រឈមនិងជីវភាពខ្វះខាត ឲ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ ហើយការចែកជូននេះ មិនបានកំណត់ចំនួនគ្រួសារនោះទេ តែត្រូវបានចែកជូនដល់ប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ មានប្រសាសន៍បន្ថែមថា ការអនុវត្តកម្មប្រព័ន្ធស្បៀងបំរុងនេះ គឺឆ្ពោះទៅរកការបង្កបង្កើនផលដំណាំសុវត្ថិភាព ដែលជាគោលការណ៍ដើម្បីសុខភាព តាមរយៈនៃការបរិភោគចំណីអាហារដែលគ្មានជាតិគីមី ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពុំមែនជាស្ថាប័នជំនាញកសិកម្មនោះទេ ប៉ុន្តែជាស្ថាប័នដែលមានទំនួលខុសត្រូវ លើការចាត់ចែងនិងផ្តល់លទ្ធភាព ដើម្បីឲ្យកិច្ចការទាំងនេះ មានដំណើរការល្អនៅថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញកសិកម្ម។

សូមបញ្ជាក់ថា កម្មវិធីប្រព័ន្ឋស្បៀងបម្រុងកម្ពុជា ចាប់អនុវត្តពីឆ្នាំ២០១៦ ហើយបើគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ បានចែកពូជបន្លែដោយឥយគិតថ្លៃដល់ប្រជាកសិករដែលមានបំណងដាំដុះបន្ថែម និងកសិករ កម្មករដែររងផលប៉ះពាល់ដោយជំងឺកូវីដ១៩ បានចំនួន ៣៥៧.៥១៤ គ្រួសារ នៅក្នុងខេត្តចំនួន១៥ខេត្ត ស្មើនឹង៩៩ស្រុក ហើយ
សម្រាប់ខេត្តសៀមរាប ការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកចំនួន៣គឺ ស្រុកស្រីស្នំ , ស្រុកវ៉ារិន និងស្រុកអង្គរជុំ ដែលមានបងប្អូនប្រជាកសិករ នឹងទទួលបានចំនួន ២១.១៧៨ គ្រួសារ ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស និង លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ : លោក លីវ សាន្ត

Tags: គ្រាប់ពូជប្រជាកសិករប្រព័ន្ឋស្បៀងបំរុងកម្ពុជាលប៉ះពាល់ពីជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សណ្ឋាគារចំនួន០៥កន្លែង  ផ្ទះសំណាក់ចំនួន០៥កន្លែង  អាហារដ្ឋានចំនួន១០កន្លែង និង រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១

សណ្ឋាគារចំនួន០៥កន្លែង  ផ្ទះសំណាក់ចំនួន០៥កន្លែង  អាហារដ្ឋានចំនួន១០កន្លែង និង រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១

គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.