Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

ដោយ Pothe Thun
29/07/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ពានហាល ដែលជាផ្លូវចូល សំខាន់ ទិសខាងលិចប្រាសាទអង្គរវត្ត ត្រូវបានផ្អាក មិនឲ្យអ្នកទេសចរឆ្លងកាត់ បន្ទាប់ពីចាប់ផ្ដើមបើកការដ្ឋានជួសជុល លើកទី២ ជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមការឲ្យដឹងពី លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នឹងអាចបើកឲ្យអ្នកទេសចរឆ្លងកាត់នៅចុងឆ្នាំ២០២១។

តាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ គម្រោងជួសជុលស្ពានហាលនេះ ត្រូវបានក្រុមអ្នកបច្ចេកទេសធ្វើឡើងតាមបែបបុរាណ ដោយការជួសជុលត្រូវធ្វើដោយដៃ មិនប្រើគ្រឿងចក្រដើម្បីបុកបង្ហាប់ឡើយ ព្រោះអាចប៉ះពាល់ដល់គ្រឹះប្រាសាទ និងត្រូវការជួសជុលដោយប្រុងប្រយ័ត្នទៅតាមដំណាក់កាលនីមួយៗ។

ស្ពានបុរាណនេះ មានប្រវ៉ែងសរុប១៩៧.៤ម៉ែត្រ។ លោក បញ្ជាក់បន្ថែមថា ស្ពាននេះ ទទួលបានការជួសជុល លើកទីមួយ នៅឆ្នាំ១៩៩៦ និងរួចរាល់ជាស្ថាពរនៅ២០០៧។ លើកទី២ ជួសជុលក្រោមកិច្ចការសហការអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន នៅខែឧសភា ឆ្នាំ២០១៦។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា បច្ចុប្បន្ន ដើម្បីធ្វើដំណើរចូលប្រាសាទអង្គរវត្តបាន តាមទិសខាងលិច អ្នកទេសចរ ត្រូវឆ្លងកាត់កសិន្ធុ តាម ស្ពានអណ្តែតទឹកបណ្ដោះអាសន្ន ដែល អាជ្ញាធរជាតិអប្សរា បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ស្ពានជ័រនេះ អាចទ្រទម្ងន់សរុបបាន ៤៥៧តោន ឬ អាចផ្ទុកចំនួនមនុស្សឈរលើស្ពាន ក្នុងពេលតែមួយបានជាង១ពាន់៤រយនាក់។ ស្ពានជ័រនេះ មានបណ្តោយប្រវែង ១៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ឬស្មើនឹង ១៣៦០ម៉ែត្រការ៉េ ដោយប្រើប្រាស់ពោងជ័រអណ្តែតទឹកសរុប ៦៧២០ដុំ និងអាចប្រើប្រាស់បានរហូតដល់ទៅ ២០ឆ្នាំ។

រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សម្នាក់ស្លាប់និង១៧នាក់របួសធ្ងន់ ក្នុងករណីផ្ទុះ-ឆេះក្នុងខេត្ត Fukushimaប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់និង១៧នាក់របួសធ្ងន់ ក្នុងករណីផ្ទុះ-ឆេះក្នុងខេត្ត Fukushimaប្រទេសជប៉ុន

អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក

អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍អភិវឌ្ឍន៍វិស័យកសិកម្ម

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍អភិវឌ្ឍន៍វិស័យកសិកម្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.