Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍អភិវឌ្ឍន៍វិស័យកសិកម្ម

ដោយ Pothe Thun
30/07/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍អភិវឌ្ឍន៍វិស័យកសិកម្ម
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសចុះសួរសុខទុក្ខនិងស្វែងយល់អំពីកត្តារីកចម្រើន និងបញ្ហាប្រឈមនានា នៅនៅកសិដ្ឋានដាំដំណាំនិងចិញ្ចឹមសត្វមួយកន្លែង របស់សហគមន៍សំរោងមានជ័យ ស្ថិតក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជាខេត្តគោលដៅទេសចរណ៍ដ៏ធំនិងសំខាន់ដែលមានសក្តានុពលទាក់ទាញភ្ញៀវបរទេសចូលមកទស្សនារាប់លាននាក់ក្នុង១ឆ្នាំៗ ហើយការហូបចុកវាជាតម្រូវការចាំបាច់បំផុត ដែលបញ្ហានេះ គឺជាភ្លើងសញ្ញាបង្ហាញថា វិស័យទេសចរណ៍គឺទីផ្សារដ៏ធំបស់កសិករ ក៏ប៉ុន្តែវិស័យទេសចរណ៍ត្រូវបិទទ្វារក្នុងអំឡុងពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាតក្នុងពិភពលោក ដូច្នេះហើយអំឡុងពេលនេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ធានាសុវត្ថិភាពស្បៀងក្នុងស្រុក ពង្រីកវិសាលភាពផលិតផលប្រកបដោយគុណភាព ត្រៀមលក្ខណៈសម្បត្តិចូលក្នុងទីផ្សារទេសចរណ៍ ក្រោយពីវិបត្តិកូវីដ១៩ ត្រូវបានធូរស្រាលឡើងវិញ ។

ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍បន្ថែមថា នៅក្នុងការអភិវឌ្ឍវិស័យកសិកម្មនេះ ខេត្តសៀមរាបបានចងក្រងជាសហគមន៍ចំនួន៥៨សហគមន៍ ដែលបញ្ហានេះ គឺជាជម្រើសដ៏ល្អបំផុត ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គី រួមគិត រួមធ្វើ ទាញយកផលប្រយោជន៍ទាំងអស់គ្នា ព្រោះសហគមន៍និមួយៗសុទ្ឋតែមានគោលដៅ និងកម្មវិធីរយៈពេលខ្លីឬវែង មិនថាតែសហគមន៍ផ្នែកបន្លែ សហគមន៍ចិញ្ចឹមសត្វទេ គឺយើងចង់បានការបង្កើតសហគមន៍ឱ្យបានកាន់តែច្រើន ព្រោះថាបើគ្មានសហគមន៍ទេ យើងមិនមានកម្លាំងរួមក្នុងការជួយយឹតយោងសាមគ្គីគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមកនោះទេ ដូច្នេះក្នុងកាលៈទេសៈនេះ យើងគ្មានជម្រើសណាក្រៅពីសហគមន៍ឡើយ ហេតុនេះ សូមឲ្យអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងសហគមន៍ ជាពិសេសមន្ត្រីជំនាញកសិកម្ម ត្រូវស្រាវជ្រាវចងក្រងពីទីតាំងដីថាតើគួរដាំដុះអ្វីបានខ្លះដើម្បីផ្គត់ផ្គង់ទីផ្សារ រួមទាំងការជួយបណ្ដុះបណ្ដាលអំពីបច្ចេកទេសនៃការដាំដុះ និង ការចិញ្ចឹមសត្វដល់កសិករបន្ថែមទៀត ។

ឯកឧត្តមប្រធានគណៈកម្មការទី៣នៃរដ្ឋសភា មានប្រសាសន៍បន្ថែមទៀតថា ផ្អែកតាមសំណូមពររបស់កសិករដែលជួបប្រទះនូវការលំបាកលើបញ្ហាទឹក សម្រាប់ការដាំបន្លែសុវត្ថិភាពដែលជាមុខរបរអាជីពរបស់ខ្លួននោះ សំណូមពរដល់មន្ទីរពាក់ព័ន្ធ សូមចុះមកសិក្សា និង ជួយដោះស្រាយបញ្ហាទឹកជូនសហគមន៍សំរោងមានជ័យ ដើម្បីកាត់បន្ថយការចំណាយ បង្កើនចំណូលជូនកសិករ ជាពិសេសចំពោះសហគមន៍វិញ ក៏ត្រូវមានការចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីសហគមន៍មួយទៅសហគមន៍មួយទៀត ព្រោះវាជាផ្នែកមួយសម្រាប់ការរីកចម្រើន ដូច្នេះ សង្ឃឹមថា តាមរយៈនៃការប្រើប្រាស់គម្រោងកម្មវិធីនានា និងការចូលរួមពីដៃគូអភិវឌ្ឍផងដែរនោះ ជោគជ័យនឹងកំណត់បាននៅពេលអនាគត ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កសិករក្នុងខេត្តសៀមរាបសហគមន៍អភិវឌ្ឍន៍វិស័យកសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានអំណោយអង្ករ ១០តោន ពីក្រុមហ៊ុនទឹកទឹកពិសាវីតាល់

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានអំណោយអង្ករ ១០តោន ពីក្រុមហ៊ុនទឹកទឹកពិសាវីតាល់

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់ការសិក្សាជំនាញ មិនគិតថ្លៃ សម្រាប់យុវជនទូទៅ ចំនួនជាង៨០០នាក់ សម្រាប់ឆ្នាំសិក្សា២០២០-២០២១

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់ការសិក្សាជំនាញ មិនគិតថ្លៃ សម្រាប់យុវជនទូទៅ ចំនួនជាង៨០០នាក់ សម្រាប់ឆ្នាំសិក្សា២០២០-២០២១

គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.