Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សណ្ឋាគារចំនួន០៥កន្លែង  ផ្ទះសំណាក់ចំនួន០៥កន្លែង  អាហារដ្ឋានចំនួន១០កន្លែង និង រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១

ដោយ Pothe Thun
29/07/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
202
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈនៃកិច្ចពិភាក្សាមួយនៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត មន្ត្រីជំនាញក្នុងខេត្ត និង អភិបាល អភិបាលរងក្រុងស្រុកក្នុងខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចយល់ព្រម និង គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ជំហានទី១ ចំពោះសេវាកម្មសណ្ឋាគារចំនួន០៥កន្លែង , សេវាកម្មផ្ទះសំណាក់ចំនួន០៥ កន្លែង , ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១០កន្លែង និង សេវាកម្មរមណីយដ្ឋាន និងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០រួចមក មន្ទីរបានបែងចែកក្រុមការងារចំនួន០៣ក្រុម គឺក្រុមស្នាក់នៅ , ក្រុមភោជនីយដ្ឋាន និងអាហារដ្ឋាន និង ក្រុមអាហារដ្ឋាននិងរមណីយដ្ឋានទេសចរណ៍ សម្រាប់ចុះត្រួតពិនិត្យលើការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ក្នុងទូទាំងខេត្ត ហើយជាក់ស្ដែងក្រុមស្នាក់នៅ បានចុះត្រួតពិនិត្យនៅតាមសណ្ឋាគារចំនួន២១កន្លែង ក្នុងចំណោមសណ្ឋាគារដែលកំពុងបើកដំណើរការចំនួន៦៥កន្លែង ក្នុងមានសណ្ឋាគារចំនួន០៥កន្លែង អនុវត្តបានល្អលើវិធានការសុវត្ថិភាពទេសចរណ៍ និង ផ្ទះសំណាក់ចំនួន១០កន្លែង ក្នុងចំណោមផ្ទះសំណាក់ដែលកំពុងបើកដំណើរការចំនួន៨៥កន្លែង ក្នុងមានផ្ទះសំណាក់ចំនួន០៥កន្លែង អនុវត្តបានល្អលើវិធានការសុវត្ថិភាពទេសចរណ៍ ។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ទៀតថា ចំពោះក្រុមភោជនីយដ្ឋាន និងអាហារដ្ឋាន បានចុះត្រួតពិនិត្យលើការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ លើសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានចំនួន២៥កន្លែង ក្នុងនោះ មានចំនួន១០កន្លែង អនុវត្តបានល្អលើវិធានការសុវត្ថិភាពទេសចរណ៍ និង ក្រុមអាហារដ្ឋាននិងរមណីយដ្ឋានទេសចរណ៍ បានចុះត្រួតពិនិត្យលើការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ លើសេវាកម្មរមណីយដ្ឋាន និងសហគមន៍អេកូទេសចរណ៍មានចំនួន០៧កន្លែង ក្នុងនោះមានចំនួន០៤កន្លែង ដែលអនុវត្តបានល្អលើវិធានការសុវត្ថិភាពទេសចរណ៍ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ូវ សេងកាក់ បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលគាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍នោះ គឺក្នុងអំឡុងពេលដែលក្រុមការងារចុះត្រួតពិនិត្យ បានសង្កេត និង កត់សម្គាល់បានថា សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាននិងអាហារដ្ឋាន និង សេវាកម្មរមណីយដ្ឋាន និងសហគមន៍អេកូទេសចរណ៍ ទាំងអស់នេះ អនុវត្តបានល្អលើវិធានការសុវត្ថិភាព ដូចជា នៅមុខនិងក្នុងទីតាំង មានបិទនូវខិតប័ណ្ណស្ដីពីវិធានការការពារជំងឺកូវីដ១៩ , មានដាក់ទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ទាំងនៅខាងក្រៅ ខាងក្នុង និង បន្ទប់ទឹក , មានអ្នកបម្រើសម្រាប់លាងដៃនឹងទឹកអាល់កុល ឬជែល ព្រមទាំងវាស់កម្ដៅឲ្យភ្ញៀវ , តុអាហាររក្សាបាននូវគម្លាតសុវត្ថិភាព និង អ្នកបម្រើការបានពាក់ម៉ាស និង ស្រោមដៃគ្រប់ៗគ្នា ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំសំណុំឯកសារ ដែលត្រូវស្នើសុំស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ឲ្យគ្រប់គ្រាន់ សម្រាប់ដាក់ជូនឯកឧត្ដមអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេច និង រៀបចំពិធីប្រគល់ស្លាកសញ្ញានេះ ក្នុងនោះ ត្រូវចាត់ចែងក្រុមការងារចុះតាមដានជាអចិន្រ្តៃយ៍បន្តទៀត នៅតាមទីតាំងទាំងអស់នោះ រួមនឹងទីតាំងផ្សេងៗទៀត ដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដើម្បីណែនាំពួកគាត់ឲ្យបានយល់ដឹងសារៈសំខាន់នៃវិធានសុវត្ថិភាពទេសចរណ៍ និង យល់ព្រមអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសត្រូវរៀបចំនិងចងក្រងវីដេអូ ស្ដីអំពីវិធានសុវត្ថិភាពទេសចរណ៍របស់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ជាមួយគ្នានេះ លោក លោកស្រីអភិបាលក្រុង ស្រុកទាំងអស់ ត្រូវឲ្យបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ១៩ ឲ្យដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសពេលប្រជុំគណៈបញ្ជាការឯកភាពក្រុង ស្រុក ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបភាព ៖ លោក ហាំ ម៉េងហួត

Tags: ស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

មនុស្សម្នាក់ស្លាប់និង១៧នាក់របួសធ្ងន់ ក្នុងករណីផ្ទុះ-ឆេះក្នុងខេត្ត Fukushimaប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់និង១៧នាក់របួសធ្ងន់ ក្នុងករណីផ្ទុះ-ឆេះក្នុងខេត្ត Fukushimaប្រទេសជប៉ុន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.