Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

ដោយ Pothe Thun
29/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យកសិកម្មនៅកម្ពុជា មានសក្តានុពលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប វិស័យកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ២០២០នេះ អនុវត្តបានជាង៩៩ភាគរយ នៃផែនការ នេះបើតាមប្រសាសន៍ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដែលជាគណៈកម្មការទី៣ នៃរដ្ឋសភា ក្នុងកិច្ចប្រជុំការងារត្រួតពិនិត្យអំពីវឌ្ឍនភាពលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ។

ឯកឧត្តម ប្រធានគណៈកម្មការ លើកឡើងថា បើទោះជាខេត្តសៀមរាប ត្រូវពឹងផ្អែកជាចំបងទៅលើវិស័យទេសចរណ៍ ក៏ប៉ុន្តែវិស័យកសិកម្មបានងើបឈរឡើង សម្រាប់ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសគឺក្នុងស្ថានភាពនៃការរងផលប៉ះពាល់ដោយវិបត្តិកូវីត១៩។ លើសពីនេះខេត្តមួយនេះ ក៏មានលទ្ធភាពនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃវិបត្តិកូវីត១៩ និងកំពុងធ្វើឲ្យពេលវេលានេះ បានក្លាយជាកាលានុវត្តន៍ សម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចទីផ្សារ និងជីវភាពប្រជាជន។ ទន្ទឹមនោះ គោលនយោបាយជំនួយសង្គម ការផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋក្រីក្រ ពិសេសប្រជាពលរដ្ឋក្រីក្រ ដែលរងផល់ប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ កម្មករ និយោជិត គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិបត្តិជាសកលនេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបថយចុះជិត ៦៩ភាគរយ ឬស្មើនឹងជិត៤សែននាក់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ខេត្តមួយនេះទទួលបានភ្ញៀវទេសចរ សរុបជាង ១លាន ២សែននាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អនុវត្តន៍តាមយុទ្ធសាស្រ្តឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត បានចុះផ្សព្វផ្សាយ និងជំរុញការចិញ្ចឹមសត្វ ការដាំដុះដំណាំរួមផ្សំ រួមនិងកិច្ចសហការជាមួយកម្មវិធីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ របស់ក្រសួងកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាលនានា។ ទន្ទឹមនោះ រដ្ឋបាលខេត្ត បាននិងកំពុងរៀបចំកែលម្អសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង រួមមានផ្លូវថ្នល់ អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធទឹកសម្អុយ ព្រមទាំងការងារពង្រឹងសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ និងការកែលម្អនៅតាមតំបន់រមណីយដ្ឋាននានាផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល ឬបញ្ចប់។

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស និង លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ : លោក សេង ផល្លី

Tags: គណៈកម្មការទី៣នៃរដ្ឋសភាវិស័យកសិកម្មក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

មនុស្សម្នាក់ស្លាប់និង១៧នាក់របួសធ្ងន់ ក្នុងករណីផ្ទុះ-ឆេះក្នុងខេត្ត Fukushimaប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់និង១៧នាក់របួសធ្ងន់ ក្នុងករណីផ្ទុះ-ឆេះក្នុងខេត្ត Fukushimaប្រទេសជប៉ុន

អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក

អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.