ទីស្ដីការគណៈរដ្ឋមន្ដ្រីបានផ្សព្វផ្សាយពីផលប៉ះពាល់ពីការវាយតម្លៃលិខិតបទដ្ឋានគតិយុត្ត ដល់និស្សិតនៅខេត្តសៀមរាប
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយពីវិធីសាស្ដ្រការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ដ ដល់និស្សិតនៅសាកលវិទ្យាល័យបៀលប្រាយខេត្ដសៀមរាបកាលពីថ្ងៃទី០៧ខែមីនា ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តនៃទីស្ដីការគណៈរដ្ឋមន្ដ្រីបានថ្លែងថា ប្រទេសណាក៏ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហៅកាត់ជាភាសាអង់គ្លេស R I A (Regulatory Impact Assessment) ដើម្បីគ្រប់គ្រងសង្គមនិងសេដ្ឋកិច្ច ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នអំពីផលអវិជ្ជមាននៃបញ្ញត្តិកម្មទាំងនោះ ...