Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ពី​ការវាយតម្លៃ​លិខិត​បទដ្ឋាន​គតិ​យុត្ត ដល់​និស្សិត​នៅ​ខេត្ត​សៀមរាប

ដោយ Pothe Thun
07/03/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ពី​ការវាយតម្លៃ​លិខិត​បទដ្ឋាន​គតិ​យុត្ត ដល់​និស្សិត​នៅ​ខេត្ត​សៀមរាប
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​វិធីសាស្ដ្រ​ការវាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្ដ​សៀមរាប​កាលពី​ថ្ងៃ​ទី​០៧​ខែ​មីនា ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុម​ប្រតិបត្តិ​លិខិត​បទដ្ឋាន​គតិយុត្ត​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ថ្លែងថា ប្រទេស​ណា​ក៏​ត្រូវ​មាន​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ហៅ​កាត់​ជា​ភាសា​អង់គ្លេស R I A (Regulatory Impact Assessment) ដើម្បី​គ្រប់គ្រង​សង្គម​និង​សេដ្ឋកិច្ច ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ផល​អវិជ្ជមាន​នៃ​បញ្ញត្តិ​កម្ម​ទាំងនោះ ដូច​ជា​ការរារាំង​ដល់​ភាព​ប្រកួតប្រជែង ឬ​ការដាក់បន្ទុក​ចំណាយ​ធ្ងន់ធ្ងរ​ទៅលើ​ធុរកិច្ច​ជាដើម​។

​ឯកឧត្តម បាន​បន្ដថា ការផ្សព្វផ្សាយ​នេះ គោលដៅ​ធ្វើ​យ៉ាងណា ផ្តល់​ឱកាស​ដល់​សាស្ត្រ​ចារ្យ ប្អូនៗ​និស្សិត បាន​ស្វែង​យល់​បន្ថែម​អំពី​កម្មវិធី និង​វិធីសាស្ត្រ​RIA​នៅ​កម្ពុជា ព្រមទាំង​ផលប្រយោជន៍​នៃ​RIA ក្នុង​ការរៀបចំ​តាក់តែង​សំណើ​បញ្ញត្តិ​កម្ម​ឲ្យ​កាន់តែ​ប្រសើរ សំដៅ​ធានា​ឲ្យបាន​ជា​អតិបរិមា​នូវ​ផលប៉ះពាល់​ជា​វិជ្ជមាន ក៏ដូចជា​កាត់បន្ថយ​ឲ្យនៅ​កម្រិត​អប្បបរមា​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​បញ្ញត្តិ​កម្ម​នីមួយៗ​មកលើ​សង្គមជាតិ​យើង ហើយ​សូម​ចង​ចាំ​ថា “​លិខិត​បទដ្ឋាន​ប្រសើរ ធ្វើឲ្យ​ជីវិត​ប្រសើរ​។​

​ឯកឧត្តម បានបញ្ជាក់​ថា កម្មវិធី​RIA​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ សំដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដូច​មាន​បញ្ជាក់​ច្បាស់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។ ការអនុវត្ត​RIA សាកល្បង​នៅ​កម្ពុជា​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជា​ជំហានៗ​តាំងពី​ឆ្នាំ​២០១១​មក ក្រោម​ជំនួយ​ឥត​សំណង​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​សូមជម្រាបថា ឆ្នាំ​២០១៦​កន្លងទៅ ស​មេ្តច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​RIA​នៅ​គ្រប់​ក្រសួង​-​ស្ថាប័ន សម្រាប់​ធ្វើ​ការងារ​RIA ដើម្បី​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​។ មកដល់​បច្ចុប្បន្ន​នេះ​មាន​ក្រសួង​ចំនួន​១៦ ព្រមទាំង​ស្ថាប័ន​ចំនួន​២​បាន​ចូលរួម​ក្នុង​កម្មវិធី​RIA រួមមាន ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​សុខាភិបាល ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ ក្រសួង​យុត្តិធម៌ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជា​អ្នក​គ្រប់គ្រង​កម្មវិធី ដើរតួនាទី​ជា​ស្ថាប័ន​បណ្តុះបណ្តាល និង​ទីប្រឹក្សា​យោបល់​៕

​អត្ថបទ និង រូបថត : លោក ទ្រា ពន្លឺ​

Tags: ទីស្ដីការគណៈរដ្ឋមន្ដ្រី​ពិធី​ផ្សព្វផ្សាយ​ពី​វិធីសាស្ដ្រ​ការវាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្តលិខិត​បទដ្ឋាន​គតិ​យុទ្ធសាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប​៖សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារនិង​ហាម​ដាច់ខាត​ការសម្របសម្រួល​ទោស​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

អភិបាលខេត្ត​សៀមរាប​៖សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារនិង​ហាម​ដាច់ខាត​ការសម្របសម្រួល​ទោស​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

ទិវា​អន្តរជាតិ​នារី ៨​មីនា ជាការ​រម្លឹក​ពី​វីរភាព​ស្ត្រី​ទូ​ទាំង​សាល​កលោក ដើម្បី​ទទួលបាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

ទិវា​អន្តរជាតិ​នារី ៨​មីនា ជាការ​រម្លឹក​ពី​វីរភាព​ស្ត្រី​ទូ​ទាំង​សាល​កលោក ដើម្បី​ទទួលបាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.