Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១០៦នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដានេះ

ដោយ Pothe Thun
13/07/2021
នៅក្នុង កូវីដ-១៩
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ១០៦នាក់ ព្យាបាលជាសះស្បើយ ១០៩នាក់ និងស្លាប់ចំនួន១នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ។

យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង ១០៦នាក់ ក្នុងនោះ ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី, ករណីទី១៧ ដល់ទី១៩ ជាករណីមានប្រភពចម្លងចេញពីរាជធានីភ្នំពេញ និងករណីទី២០ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ចំពោះករណីទី២១ ដល់ទី៣៤ ជាករណីមានប្រភពចម្លងចេញពីឈ្មោះ ថាំង វណ្ណា ពលករមកពីប្រទេសថៃ, ករណីទី៣៥ ដល់ទី៣៨ ជាករណីមានប្រភពចម្លងមកពីសង្កាត់ស្រង៉ែ, ករណីទី៣៩ ដល់ទី៥៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៥៦ ដល់ទី៨០ ជាករណីមានប្រភពចម្លងចេញពីផ្សារលើ។ ជាមួយគ្នានេះ ករណីទី៩១ ដល់ទី៩៨ ករណីមានប្រភពចម្លងចេញពីការដ្ឋានRose Apple Sqare, ករណីទី៨៩ ជាករណីមានប្រភពចម្លងចេញពីខេត្តកណ្ដាល, ករណីទី១០០ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងករណីទី១០១ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ សុខ ឃន ។ រីឯករណីទី១០២ ដល់ទី១០៦ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ទន្ទឹមនឹងនោះ ក៏មានអ្នកជាសះស្បើយ ចំនួន ១០៩នាក់ផងដែរ អ្នកទាំងនោះត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។

ព័ត៌មានជាតិ ថ្មីៗ

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

29/06/2022
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

14/06/2022

នៅថ្ងៃនេះដែរ ក៏មានករណីស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ មានឈ្មោះ និត នាវ ភេទប្រុស អាយុ៤៩ឆ្នាំ អាសយដ្ឋានភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ហើយបានស្លាប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ២,៥៥៣នាក់, បានព្យាបាលជាសះស្បើយចំនួន ៩២៧នាក់, ស្លាប់ ២៥នាក់ និង១,៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ក្នុងនោះត្រូវអនុវត្តជាប្រចាំនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ប្រភព: រដ្ឋបាលខេត្តសៀមរាប
កែសម្រួល: លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅមិនគួរធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើមិនមានការយល់ពីបច្ចេកទេសក្នុងការប្រើប្រាស់

មន្ត្រីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅមិនគួរធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើមិនមានការយល់ពីបច្ចេកទេសក្នុងការប្រើប្រាស់

នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៨៥នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ៥៤នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៣ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៨៥នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ៥៤នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៣ ខែកក្កដានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.