Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

ដោយ Pothe Thun
14/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្នុងនោះមានតាំងស្ថិតក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន រលួស និង ចំនួន ០៨ទីតាំងទៀត ដែលអាជ្ញាធរស្រុក និង ឃុំ បានរៀបចំនៅតាមភូមិក្នុងឃុំនីមួយៗ និងស្រុកសូទ្រនិគម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតក្នុងបរិវេណភោជនីដ្ឋានពេញចិត្ត ខណៈស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ ។

ការប្រកាសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន០២នេះ គឺបន្ទាប់ពីចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម កាលពីរសៀលទី១៣ ខែកក្កដា ឆ្នាំ២០២១ ពីសំណាក់ក្រុមការងារចម្រុះរបស់ខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម។ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និង ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងក្រុងសៀមរាប សរុបចំនួន៦៣.៧៨៩នាក់ ក្នុងនោះស្រីចំនួន ៣៣.៩៣០នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដូសទី១ រួចរាល់ហើយ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា ការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ ត្រូវបានរដ្ឋបាលខេត្ត រៀបចំបែងចែកជាពីរជំហាន ក្នុងនោះជំហានទី១ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងក្រុងសៀមរាប ដែលបានដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី១០ ខែកក្កដា មកម៉្លេះក្នុងគម្រោងផែនការរយៈ១៤ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុននេះ និង ជំហានទី២ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅតាមបណ្ដាស្រុក ខណៈស្រុកប្រាសាទបាគងនេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងមុនគេ ។
ការវ៉ាក់សាំងនាពេលនេះ គឺចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ សូមកុំប្រជៀត និង ដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់៕

អត្ថបទ និង រូបថត ៖ រដ្ឋបាលខេត្ត និង លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចាក់វ៉ាក់សាំងការពារជំងឺ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៨៥នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ៥៤នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៣ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៨៥នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ៥៤នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៣ ខែកក្កដានេះ

ក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន ៥០០តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន៣ ជាជំហានដំបូង

ក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន ៥០០តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន៣ ជាជំហានដំបូង

នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

ស្រុកស្វាយលើ និង ស្រុកជីក្រែង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្ងៃនៅថ្ងៃទី១៦ស្អែកនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.