Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្រុកស្វាយលើ និង ស្រុកជីក្រែង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្ងៃនៅថ្ងៃទី១៦ស្អែកនេះ

ដោយ Pothe Thun
15/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារចម្រុះរបស់ខេត្ត ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុក និងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកស្វាយលើ និងស្រុកជីក្រែង បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកស្វាយលើ និងស្រុកជីក្រែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ក្រោយពិការចុះពិនិត្យរួចរាល់រដ្ឋបាលខេត្ត បានសម្រេចរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកជីក្រែង ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតក្នុងបរិវេណសាលាបឋមសិក្សាក្របីរៀល និងស្រុកស្វាយលើ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតក្នុងបរិវេណវត្តស្វាយលើ ខណៈស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ។ ក្នុងនោះដែរមុនពេលបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង សូមធ្វើការទំនាក់ទំនងជាមួយមេភូមិ ឬឃុំជាមុនសិន ដើម្បីទទួលបានឯកសារសម្រាប់ចាក់វ៉ាក់សាំងនៅតាមភូមិ/ឃុំ ដែលបងប្អូនកំពុងរស់នៅ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និង ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សូមជម្រាបថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ ត្រូវបានរដ្ឋបាលខេត្តរៀបចំបែងចែកជាពីរជំហាន ក្នុងនោះជំហានទី១ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងក្រុងសៀមរាប ដែលបានដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី១០ ខែកក្កដា មកម៉្លេះក្នុងគម្រោងផែនការរយៈ១៤ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុននេះ និងជំហានទី២ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅតាមបណ្ដាស្រុក ខណៈស្រុកប្រាសាទបាគងនេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងមុនគេ គឺចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ រីឯស្រុកចំនួន០៣ទៀត រួមមាន ៖ ស្រុកសូទ្រនិគម , ស្រុកស្វាយលើ និង ស្រុកជីក្រែង ត្រូវបានប្រកាសចាក់វ៉ាក់សាំងចាប់ផ្ដើមពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះដែរ។ ការវ៉ាក់សាំងនាពេលនេះ គឺចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ សូមកុំប្រជៀត និង ដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់៕

អត្ថបទ និង រូបថត ៖ ហ្វេសប៊ុករដ្ឋបាលខេត្ត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចាក់វ៉ាក់សាំងការពារជំងឺ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកសម្រេចបិទផ្សារចារឈូក ស្រុកអង្គរជុំ ជាបណ្តោះអាសន្ន ក្រោយរកឃើញអាជីវករជាង៥០នាក់ មានវិជ្ជមានកូវីដ-១៩

អាជ្ញាធរស្រុកសម្រេចបិទផ្សារចារឈូក ស្រុកអង្គរជុំ ជាបណ្តោះអាសន្ន ក្រោយរកឃើញអាជីវករជាង៥០នាក់ មានវិជ្ជមានកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៨៥នាក់ និងមានអ្នកជាសះស្បើយ ៧៩នាក់ នៅថ្ងៃទី១៤ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៨៥នាក់ និងមានអ្នកជាសះស្បើយ ៧៩នាក់ នៅថ្ងៃទី១៤ ខែកក្កដានេះ

ខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាបទទួលប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែងដាក់

ខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាបទទួលប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែងដាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.