ក្រុមការងារជំនាញខេត្តសៀមរាប ទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរមកពីប្រទេសថៃចំនួន១៦នាក់ មកកាន់ខេត្តសៀមរាបវិញ
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ខេត្តសៀមរាប ទៅទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ដែលបានលួចឆ្លងដែនខុសច្បាប់ចំនួន២២នាក់ តាមច្រកព្រំដែនអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ...