Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ដកហូត ឈើ​ខុសច្បាប់២៥២​ម៉ែត្រគូបក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

ដោយ Pothe Thun
05/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
555
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប សមត្ថកិច្ច​ចម្រុះ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ ដ៏​ធំ​មួយកន្លែង​នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ចាប់ពី​ល្ងាច​ថ្ងៃទី​០២ បន្ត​មកដល់​ថ្ងៃទី​០៣ ខែកក្កដា​នេះ ជាល​ទ្ទ​ផល សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើ​ខុសច្បាប់ ចំនួន ២៥២ ម៉ែត្រត្រីគុណ​(​ម៉ែត្រគូប​) និង​ដកហូត​យកទៅ​រក្សាទុក​។​

​នេះ​បើតាម​ប្រសាសន៍ លោក ទៀ គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​នៅក្នុង​សេចក្តីរាយការណ៍​របស់ លោក ទៀ គឹម​សុទ្ធ បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការណ៍​នោះ បាន​ពិនិត្យ​រកឃើញ ឯកសារ​អនុញ្ញាតិ​ច្បាប់​ដឹកជញ្ជូន​ឈើ​អារ​ចំនួន​១២​ច្បាប់ និង ឯកសារ​ដឹក​ជ​ញ្ធូ​ន​ឈើមូល​ចំនួន​១៨​ច្បាប់ ស្មើនឹង​ទំហំ​នៃ​ការអនុញ្ញាតិ​ដឹកជញ្ជូន​ឈើ​ចំនួន ២៧៤ ម៉ែត្រត្រីគុណ​ប៉ុណ្ណោះ ។ ប៉ុន្តែ ការវាស់វែង​ឈើ​ជា​វត្ថុតាង​ជាក់ស្ដែង សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញថា ក្នុង​ឃ្លាំង​ស្តុក​ឈើ​នោះ មាន​ឈើ​រក្សាទុក​រហូត​ទៅដល់ ៥២៦ ម៉ែត្រត្រីគុណ​។ ជា​លទ្ធផល នៃ​ការត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ដដែល​នេះ បាន​រក្សាទុក​ឈើ​ខុសច្បាប់​ចំនួន ២៥២ ម៉ែត្រត្រីគុណ នៃ​ចំនួន​សរុប ៥២៦ ម៉ែត្រត្រីគុណ បន្ទាប់ពី​រកឃើញ សមត្ថកិច្ច​ចម្រុះ​បាន​រឹបអូស​ឈើ​ខុសច្បាប់​ទាំងនោះ យកមក​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

វីដេអូឃ្លីបទី១ ៖ កិច្ចសម្ភាសន៍ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប

​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​ទម្លាយ​ឲ្យ​ដឹងថា ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង​នេះ បាន​ដំណើរការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ។ ម្ចាស់​ទីតាំង​នោះ​ធ្លាប់បាន​ដឹកជញ្ជូន​ឈើ យកមកប្រើ​ប្រាស់​ក្នុង​សំណង់​សណ្ឋាគារ​របស់ខ្លួន តាំងតែ​ពី​លោក​មិនទាន់​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម ម្លេះ ប្រហែល​ក្នុងអំឡុង​ឆ្នាំ​២០០៤ ។ ឆ្លងកាត់​នៃ​សកម្មភាព​របស់ខ្លួន ម្ចាស់​ទីតាំង​នោះ ក៏​ធ្លាប់បាន​សមត្ថកិច្ច​អនុវត្តន៍​ម្តង​រួចមកហើយ​ដែរ ក្នុងករណី​ដូច​លើក​នេះ ។ ទោះជា​យ៉ាងណាក៏ដោយ តាម​ការអង្កេត​ស្រាវជ្រាវ​កន្លងមក ទីតាំង​ស្តុក​ឈើ​មួយ​នេះ គឺ​សម្រាប់​ប្រើប្រាស់​កសាង​សណ្ឋាគារ​តែប៉ុណ្ណោះ មិនមែនជា​ឃ្លាំង​ឈើ​សម្រាប់​ការធ្វើ​ចរាចរ ចែកចាយ លក់ដូរ​ឈើ​នោះឡើយ ៕

វីដេអូឃ្លីបទី២ ៖ កិច្ចសម្ភាសន៍ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប

​

អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង លោក ថាច់ ពិសុទ្ធ និង​លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាបព័ត៌មានខេត្ដសៀមរាបសណ្ឋាគារ​អង្គរ​អេ​រ៉ា​អភិបាលខេត្ត​សៀមរាប​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩

អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.