Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩

ដោយ Pothe Thun
05/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត មាន​រៀបចំ កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ ដើម្បី​ជួបពិភាក្សា​ជាមួយ​ស្ត្រី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អំពី​កា​លើកកម្ពស់​សមភាព​យេ​ឌ័​រ សមធម៌​សង្គម និង​បរិ​យា​ប័ន្ន ដែលជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ចូលរួម​ឱ្យបាន​ពេញលេញ​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ។​

​មាន​វត្តមាន​ក្នុងឱកាស​នោះ អ្នកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី សម្ដេច​បាន​ជំរុញ​ការលើកកម្ពស់​សមភាព​យេ​ឌ័​រ និង​លើកស្ទួយ​ស្ថានភាព​ស្ត្រី ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ដោយបាន​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៤ (២០១៤-២០១៨) ដោយ​ផ្តោតទៅលើ​ការពង្រីក​កាលានុវត្តភាព​សេដ្ឋកិច្ច សង្គម និង​អភិបាលកិច្ច​នៅ​គ្រប់​កម្រិត ។ តាមរយៈ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប រាជរដ្ឋាភិបាល ក៏​បាននិងកំពុង​ធ្វើ​វិមជ្ឈការ​មកឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដូចជា ការជ្រើសរើស តែងតាំង លើកសរសើរ និង​ការដាក់វិន័យ​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សា រីឯ​ការអភិវឌ្ឍ​ធនធានមនុស្ស លេខាធិការដ្ឋាន នៃ គ​.​ជ​.​អ​.​ប បាន​ណែនាំ​ឱ្យ រដ្ឋបាល​រាជធានី ខេត្ត​នីមួយៗ ត្រូវ​រៀបចំ និង​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​គាំទ្រ​ការអភិវឌ្ឍ​ស្ថាប័ន និង​ការអភិវឌ្ឍ​សមត្ថភាព ដោយ​ផែ្អ​ក​តាម​តម្រូវការ សម្រាប់​គណៈ​អភិបាល និង​មន្ត្រី បុគ្គលិក នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ក្នុងនោះដែ អ្នកស្រី យូ សុភា បាន​បញ្ជាក់ថា ក្នុងការ​លើកកម្ពស់​ស​ម​ធម៌​សង្គម និង​បរិ​យា​ប័ន្ន រដ្ឋបាលខេត្ត​ដែលមាន ក្រុមប្រឹក្សា​ខេត្ត និង គណៈ​អភិបាលខេត្ត តែងតែបាន​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ជា​បន្តបន្ទាប់​។ តែ​ទោះជា​យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត នៅមាន​បញ្ហា​មួយចំនួន​ដែល​កំពុង​ជួបប្រទះ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​កាន់​តែ​ច្រើន​ថែមទៀត គឺ​ការអភិវឌ្ឍ​សមត្ថភាព និង​ការផ្ទេរ​តួនាទី ភារកិច្ច ប៉ុន្តែ​កិច្ចការ​នេះ​មិនអាច​អនុវត្ត​ដោយ​បង្ខំ​ឬ​ដោយ​កំ​ហុក​បានទេ ព្រោះ​យើង​នៅ​ត្រូវការ​មន្ត្រី​ចាស់ ប្រៀប​ដូច “​ទំពាំង​ត្រូវការ​ឫស្សី​ចាស់​ការពារ​” ដើម្បី​គាំទ្រ និង​ការពារ​ដល់​និរន្ត​ភាព​នៃ​ដំណើរការ​ទាំងមូល​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​អ្នកស្រី​អភិបាលខេត្ត ក៏បាន ថ្លែងអំណរគុណ និង​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រួមចំណែក​យ៉ាងសកម្ម​របស់​មន្ទីរ អង្គភាព អង្គការ​នានា ជាពិសេស​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប ដែល​បាន​បន្ត​រៀបចំ​កិច្ចប្រជុំ​នេះ​ឲ្យ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ទោះបីជា​ពុំមាន​ថវិកា​គាំទ្រ​ពី ផអ​៣ ក៏ដោយ​។ ជាមួយគ្នា​នោះ អ្នកស្រី​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​គាំទ្រ​ដល់​ការលើកកម្ពស់​សមធម៌​សង្គម និង​បរិ​យា​ប័ន្ន​ទាំង​នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ជួយ​ពង្រឹង​កិច្ចទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ ក្នុង​ការជំរុញឱ្យ​ការបញ្ជ្រាប​យេនឌ័រ បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ជាពិសេស​ការបង្កើន​ភា​ព​អង់អាច​ដល់​ស្ត្រី ដើម្បី​ធានាថា​ទាំង​ការអភិវឌ្ឍ​សមត្ថភាព និង​ការពិចារណា​បាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នៅពេល​ធ្វើការ​ជ្រើសរើស ការ​តែ​តាំង ការលើកសរសើរ និង​ការ​តម្លើង​ឋានន្តរស័ក្តិ​ធ្វើយ៉ាងណា​ឲ្យ​មាន​សមធម៌​សង្គម ។​

​រូបភាព ៖ លោក ខេង ឧ​ត្ត​ម​
​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មន្ទីរ​កិច្ចការនារី​ខេត្ត​យេនឌ័ររដ្ឋបាល​ថ្នាក់ក្រោម​ជាតិអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

លំនៅដ្ឋាន​៦​ខ្នងក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ក្រឡាញ់​​ រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

លំនៅដ្ឋាន​៦​ខ្នងក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ក្រឡាញ់​​ រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.