Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

ដោយ Pothe Thun
05/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ បានឱ្យដឹងថា កុលាលភាជន៍​ខ្មែរ​មាន​២​ប្រភេទ គឺ​ប្រភេទ​រឹង​និង​ផុយ ហើយ​ចំណុច​ពិសេស​របស់​កុលាលភាជន៍​ខ្មែរ គឺ​នៅត្រង់​ដី​និង​មាន​ស្រទាប់​រលោង ក្នុងនោះ​ក្បាច់លម្អ​របស់​កុលា​ល ភាជន៍​ខ្មែរ ក៏​កាន់តែ​ពិសេស​ជាង​កុលាលភាជន៍​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ការ​គូរ​ក្បាច់​វិញ ខ្មែរ​ជំនាន់​នោះ​ប្រើតែ​ឈើ ឬ​ឫស្សី​តែប៉ុណ្ណោះ​។​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បានឱ្យដឹង​ទៀតថា ការសិក្សា​ពី​រឿងនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​ដឹង​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​សម័យ​បុរាណ ក៏ដូចជា​ប្រភេទ​មនុស្ស​ដែល​ប្រើប្រាស់​កុលាលភាជន៍​ជាដើម ដូច្នេះ​សម្រាប់​យើង​ជា​អ្នកជំនាន់ក្រោយ គួរ​សិក្សា​អំពី​កុលាលភាជន៍​ដែល​បាន​ប្រើ​នៅ​សម័យបុរាណ ដើម្បី​យល់​ពី​អារ្យធម៌​ខ្មែរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ។​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ នៅក្នុង​បាឋកថា​ស្ដីពី « ប្រវត្តិ​នៃ​ការស្រាវជ្រាវ​អង្គរធំ​៖ ករណី​សិក្សា​អំពី​កុលាលភាជន៍ » ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយមាន​លោក ហ្វី​លី​ព ហូ​ស៊ី (Philippe Husi) អ្នកស្រាវជ្រាវ​នៃ​សាលា​បារាំង​ចុង​បូព៌ា និង រូបលោក ធ្វើជា​វាគ្មិន ហើយ​មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់ រួមមាន​មគ្គុទ្ទេសក៍​ទេសចរណ៍ សាស្ដ្រាចារ្យ អ្នកស្រាវជ្រាវ យុវជន​នៃ​គម្រោង​អប់រំ​បេតិកភណ្ឌ មន្ត្រី​និង​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះដែរ លោក ហ្វី​លី​ព ហូ​ស៊ី បាន​និយាយ​ពី​គម្រោង​ស្រាវជ្រាវ ម៉ូ​ដា​ធំ (ModAThom) ដែលជា​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា​នៅ​ក្រុង​អង្គរធំ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ដឹង​ពី​ការវិវត្តន៍​ប្រវត្តិសាស្ដ្រ​របស់​អង្គរធំ​ផ្ទាល់ តើ​មាន​តាំង​កំណើត​ពី​ពេលណា​ជាដើម ហើយ​លោក​យល់ថា ត្រូវ​សិក្សា​អំពី​កុលាលភាជន៍​ដែល​ប្រទះឃើញ​ពី​ការធ្វើ​កំណាយ​នៅ​ជុំវិញ​ក្រុង​អង្គរធំ ព្រោះ​កុលាលភាជន៍ គឺជា​ប្រភព​ដ៏​សំខាន់​ដើម្បី​ដឹង​ពី​កាលបរិច្ឆេទ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុ​ស្សនា​សម័យ​នោះ ហើយ​ម្យ៉ាងវិញទៀត កុលាលភាជន៍ ជា​បុរាណវត្ថុ​ដែល​មិន​ងាយ​នឹងរង​ការបំផ្លិចបំផ្លាញ អាច​នៅលើ​ដី​ក្នុង​រយៈពេល​យូរ​ឆ្នាំ ពិសេស​កុលាលភាជន៍​មានការ​វិវត្តន៍​មិន​ឈប់ ដែល​អាច​ឱ្យគេ​ដឹង​ពី​សកម្មភាព​មនុស្ស​បាន​យ៉ាង​ងាយស្រួល ។​

​ជា​សរុប ការសិក្សា​ពី​កុលាលភាជន៍ គឺមាន​សារសំខាន់​ណាស់​ដើម្បី​ដឹង​ពី​ការរស់នៅ​របស់​មនុស្ស​សម័យបុរាណ ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​វត្ថុ​ដ៏​មានតម្លៃ​មួយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​អតីតកាល ខណៈ​កន្លងមក អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ​តាមរយៈ​កំណាយ​ច្រើន​កន្លែង​ដើម្បី​យល់​កាន់តែច្បាស់​ពី​បញ្ហា​នេះ ដូច្នេះ​ជា​លទ្ធផល គឺ​នៅ​សម័យអង្គរ មាន​ឡ​ដុត​កុលាលភាជន៍​ដែលមាន​ប្រវែង​វែង​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ៕

​អត្ថបទ ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កុលាលភាជន៍​ព័ត៌មានខេត្តសៀមរាប​ម​នុស្ស​បុរាណអាជ្ញាធរជាតិអប្សរាអ្នក​បុរាណវិទ្យា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

លំនៅដ្ឋាន​៦​ខ្នងក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ក្រឡាញ់​​ រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

លំនៅដ្ឋាន​៦​ខ្នងក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ក្រឡាញ់​​ រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

ភ្ញៀវ​ទេសចរណ៍​កូរ៉េ​ពីរ​នាក់ត្រូ​វដើមឈើ​បាក់​សង្កត់​លើ ខណៈ​ដើរ​ទស្សនា​ប្រាសាទបេង​មាលា​

ភ្ញៀវ​ទេសចរណ៍​កូរ៉េ​ពីរ​នាក់ត្រូ​វដើមឈើ​បាក់​សង្កត់​លើ ខណៈ​ដើរ​ទស្សនា​ប្រាសាទបេង​មាលា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.