រដ្ឋបាលស្រុកស្រីស្នំ គ្រោងរៀបចំតំបន់រមណីយដ្ឋានក្នុងស្រុក រួមនិងផ្សារណាត់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត
នាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកស្រីស្នំ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ក្នុងការបង្កើតរមណីយដ្ឋានក្នុងស្រុក និងផ្សារណាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈស្រុកមួយនេះ មានតំបន់ប្រកបដោយសក្ដានុពលទេសចរណ៍ជាច្រើនកន្លែង។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បង្ហាញថា ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ទៀ ...