Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកស្រីស្នំ គ្រោងរៀបចំតំបន់រមណីយដ្ឋានក្នុងស្រុក រួមនិងផ្សារណាត់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត

ដោយ Pothe Thun
11/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋបាលស្រុកស្រីស្នំ គ្រោងរៀបចំតំបន់រមណីយដ្ឋានក្នុងស្រុក រួមនិងផ្សារណាត់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត
297
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកស្រីស្នំ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ក្នុងការបង្កើតរមណីយដ្ឋានក្នុងស្រុក និងផ្សារណាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈស្រុកមួយនេះ មានតំបន់ប្រកបដោយសក្ដានុពលទេសចរណ៍ជាច្រើនកន្លែង។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បង្ហាញថា ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម តែងតែបានក្រើនរំលឹក និងជំរុញឲ្យបណ្ដាបណ្ដាស្រុកនានា ធ្វើការបំផុសការផ្សព្វផ្សាយ ក៏ដូចជាសេវាកម្មទេសចរណ៍បន្ថែមទៀត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អាចទទួលបានប្រាក់ចំណូលបន្ថែម ក្រៅពីការប្រកបរបរកសិកម្ម។

តាមការបញ្ជាក់ពីលោកអភិបាលរងខេត្ត កិច្ចប្រជុំនាពេលនេះ គឺដើម្បីសិក្សា និងប្រមូលធាតុចូលសំខាន់ៗ ពុំមែនជាការសម្រេចណាមួយក្នុងការបង្កើតគម្រោងនេះនៅឡើយទេ។ ការពិភាក្សានេះដែរ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ជុំវិញផលប៉ះពាល់នានា និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការលើកឡើង របស់លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ បង្ហាញថា បច្ចុប្បន្នស្រុកបានវាយតម្លៃតំបន់ដែលមានសក្ដានុពលចំនួន១៣កន្លែង រួមនិងការបង្កើតផ្សារណាត់មួយកន្លែងផងដែរ។

សូមជម្រាបថា គម្រោងផ្សារណាត់ នឹងក្លាយជាទីផ្សារប្រមូលនូវកសិផល ត្រីសាច់ ធម្មជាតិ ដែលផលិតបានដោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្សារណាត់នេះដែរ គ្រោងនឹងបង្កើតនៅតាមបណ្ដាយផ្លូវជាតិលេខ៦៨ ក្នុងស្រុកស្រីស្នំ ប្រសិនបើមានសេចក្ដីសម្រេចពីរដ្ឋបាលខេត្តសៀមរាប។ ក្នុងការបង្កើតផ្សារណាត់ ក្នុងភូមិសាស្ត្រផ្លូវជាតិលេខ៦៨ បានផ្ដល់ភាពងាយស្រួល ដល់អ្នកដំណើរក្នុងស្រុកចុះទស្សនា ឬទិញផលិតផលធម្មជាតិ ខណៈដំណើរទៅកាន់ ច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងត្រឡប់មកក្រុងសៀមរាបវិញ ។

អត្ថបទ និង រូបថត ៖ ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ផ្សារណាត់លើកកម្ពស់វិស័យទេសចរណ៍ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន

អាជ្ញាធរសម្រេចដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុទឹកប្រាសាទបាគង ដើម្បីសង្គ្រោះត្រីនៅសល់

អាជ្ញាធរសម្រេចដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុទឹកប្រាសាទបាគង ដើម្បីសង្គ្រោះត្រីនៅសល់

អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩

អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.