Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩

ដោយ Pothe Thun
12/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩
91
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារមួយចំនួនផងដែរ ស្តីអំពីបញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សង្គម និងបង្ហាញអំពីបច្ចុប្បន្នភាពការងារអភិវឌ្ឍក្រុង ដែលកំពុងស្ថិតនៅក្នុងចក្ខុវិស័យគ្របដណ្តប់ទៅលើបណ្តាផ្នែកសំខាន់ៗជាច្រើននោះ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានបញ្ចាក់ឲ្យដឹងថា៖ ដោយសារតែសារៈសំខាន់នៃកិច្ចប្រជុំនេះ មន្រ្តីដែលពាក់ព័ន្ធទាំងអស់ រួមមានការិយាល័យជំនាញជុំវិញរដ្ឋបាលក្រុង ចៅសង្កាត់ និងកម្លាំងប្រដាប់អាវុធទាំង៣ត្រូវបានចូលរួម។ អ្វីដែលជាគោលបំណងនៃកិច្ចប្រជុំនេះ គឺចង់បង្ហាញអំពីវឌ្ឍនភាពការងារ បទពិសោធន៍ ការធ្វើដំណោះស្រាយលើបញ្ហាប្រឈម ព្រមជាមួយនិងការដាក់ចេញនូវវិធានការជំនះនូវរាល់បញ្ហាមួយចំនួន ដែលកិច្ចប្រជុំនេះ បានចាត់ទុកថា ជាឧបស័គ្គ ឬជាករណីណាមួយ ដែលវាកើតឡើងដោយការមិនគោរពច្បាប់។

លោកអភិបាលក្រុង លើកបង្ហាញឲ្យដឹងដែរថា៖ បើទោះជារយៈពេល៦ខែដើមឆ្នាំ២០២០នេះ ថ្វីត្បិតតែវិបត្តិកូវីដ១៩ បានបង្ករឲ្យមានការព្រួយបារម្ភអំពីសុខភាពសាធារណៈ និងបង្កឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ក៏ប៉ុន្តែរដ្ឋបាលក្រុងសៀមរាប បានយកចិត្តទុកដាក់បញ្ជៀសបញ្ហាវិបត្តិកូវីដ១៩ មិនឲ្យប៉ះពាល់រាំងស្ទះ ដល់ការងារអទិភាពសំខាន់ៗរបស់ខ្លួននោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរំលឹកដល់កិច្ចប្រជុំថា៖ ការងារទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតែស្ថិតក្នុងសុពលភាពគ្មានទីបញ្ចប់នោះទេ ដ៏រាបណាមិនទាន់មានប្រកាសជាថ្មីដែលចេញដោយរាជរដ្ឋាភិបាល ឬក៏ក្រសួងសុខាភិបាលនោះ ដូចនេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការងារនេះ ឲ្យមានចលនារស់រវើកជានិច្ច។ យ៉ាងណាក៏ដោយ ទាក់ទងទៅនឹងស្ថានភាពនៃវិបត្តិកូវីដ១៩នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឲ្យបណ្តាសង្កាត់ទាំង១២ បន្តការធ្វើអត្តសញ្ញាណកម្មជនក្រីក្រថ្មីឲ្យបានច្បាស់លាស់ និងត្រូវកំណត់ឲ្យបានច្បាស់ដែរថា ការស្រង់ស្ថិតិចុះបញ្ជីជនក្រីក្រនេះ គឺត្រូវឈរលើគោលការណ៍ មិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

ក៏ជាការជម្រុញឲ្យមានការយកចិត្តទុកដាក់ផងដែរ ឲ្យអាជ្ញាធរដែនដី ត្រូវសហការជាមួយកម្លាំងនគរបាលប៉ុស្ថិរដ្ឋបាលគ្រប់បណ្តាសង្កាត់ទាំង១២ ចុះស្រាវជ្រាវឡើងវិញ បន្តអនុវត្តផែនការទប់ស្កាត់ការចរាចរណ៍ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលទាំងនេះវាជាបញ្ហាបង្ករឲ្យមានវិបត្តិសង្គម។ ឯកឧត្តមគូសបញ្ចាក់ថា វិបត្តិកូវីដ១៩ វាបានបង្កឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួចទៅហើយ ក៏ប៉ុន្តបើសិនជាវិបត្តិសង្គម ត្រូវកើតឡើងដោយសារគ្រឿងញៀន និងល្បែងស៊ីសងថែមទៀតនោះ ទម្ងន់នៃវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ លំបាកនឹងរកដំណោះស្រាយជាមិនខាន។ ឯកឧត្តម សង្កត់ធ្ងន់ថា៖ វិធានការរដ្ឋបាលនឹងត្រូវបានប្រើប្រាស់ បើសិនជាវិធានការអប់រំ ដែលបានប្រើប្រាស់មិនមានប្រសិទ្ធភាពនោះ៕

អត្ថបទ និងរូបភាព៖ ងិន គឹមឡេង

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារងាយរងគ្រោះទទួលអំណោយពីកាកបាទក្រហមកម្ពុជា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះទទួលអំណោយពីកាកបាទក្រហមកម្ពុជា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើម នៅវត្តព្រះឥន្ទទេព

ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើម នៅវត្តព្រះឥន្ទទេព

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ២៨៣គ្រួសារ ក្នុងឃុំព្រះដាក់

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ២៨៣គ្រួសារ ក្នុងឃុំព្រះដាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.