Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរសម្រេចដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុទឹកប្រាសាទបាគង ដើម្បីសង្គ្រោះត្រីនៅសល់

ដោយ Pothe Thun
12/06/2020
នៅក្នុង ព័ត៌មានជាតិ
អាជ្ញាធរសម្រេចដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុទឹកប្រាសាទបាគង ដើម្បីសង្គ្រោះត្រីនៅសល់
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរស្រុកប្រាសាទបាគង បានសហការជាមួយអាជ្ញាធរជាតិអប្សរា សម្រេចដាក់ម៉ាស៊ីនបូមយកភក់ចេញពីកសិន្ធុទឹកនៃប្រាសាទបាគង ដើម្បីជួយសង្គ្រោះត្រីនៅសេសសល់ ក្រោយពីពួកវាបានងាប់ជាង១០ក្បាលនៅក្នុងកសិន្ធុនោះ ដោយសារខ្វះទឹកកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនាម្សិលមិញថា អាជ្ញាធរបានសម្រេចចិត្ដដាក់ម៉ាស៊ីនបូបយកភក់ចេញនេះ ក្រោយពេលពួកគាត់ប្រើប្រាស់រថយន្ដដឹកទឹកដាក់ចូលកសិន្ធុនោះអស់ជាច្រើនគ្រឿងដើម្បីសង្គ្រោះត្រីដែលនៅសល់ ប៉ុន្ដែមិនអាចធ្វើអោយទឹកកើនច្រើនបានដោយសារភក់ និងភើកច្រើន ទើបអាជ្ញាធរទាំងពីសម្រេចប្រើម៉ាស៊ីនបូបដីភក់ចេញបន្ថែម ដើម្បីអោយទឹកហូរចូលកសិន្ធុវិញ ទើបសង្ឃឹមត្រីធំៗដែលសេសសល់ អាចមានជីវិតរស់នៅ។ រថយន្ដដឹកទឹកដាក់កសិន្ធុនេះ មានរថយន្ដនគបាលស្រុកប្រាសាទបាគង និងរថយន្ដដឹកទឹករបស់អាជ្ញាធរជាតិអប្សរា។ លោកបានបន្ដថា ការបូបភក់ចេញនោះមានការលំបាកដោយសារភក់ និងពើកជ្រៅ ប៉ុន្ដែអាជ្ញាធរទាំងពីរត្រូវសង្គ្រោះត្រីអោយបានជោគជ័យ ដែលអាចប្រើពេលមួយល្ងាចទល់យប់។ លោកថា ត្រីនៅក្នុងកសិន្ធុមានច្រើនទើបពួកគាត់ខិតខំរកវិធីសាស្ដ្រដើម្បីសង្គ្រោះត្រីនោះ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានអោយដឹងថា ស្ថានភាពបច្ចុប្បន្ននៃទឹកក្នុងកសិន្ធុប្រាសាទបាគងមានសភាពរីងហួតខ្លាំង និងមាននៅសល់ទឹកតិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកពុំមានភ្លៀងធ្លាក់ច្រើន។ មូលហេតុចម្បងមួយទៀតនោះព្រោះកសិន្ធុទឹកប្រាសាទបាគងមានទំនាក់ទំនងតែជាមួយនឹងស្រទាប់ទឹកក្រោមដី ហើយក៏ពុំមានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយស្ទឹងណាទៀតដែរ។លោក ឡុង កុសល បានបង្ហាញដែរថា ដើម្បីដោះស្រាយបញ្ហានេះ នៅថ្ងៃអនាគត់អាជ្ញាធរជាតិអប្សរាមានគោលដៅស្នើសុំទៅរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍បារាយណ៍ប្រាសាទលលៃឡើងវិញ ដើម្បីអាចស្តុបទឹកបានច្រើន និងអាចជួយធ្វើឱ្យកសិន្ធុប្រាសាទបាគងនេះឈប់រីងបន្តទៀត ព្រោះតែបារាយណ៍ប្រាសាទលលៃនេះមានប្រព័ន្ធភ្ជាប់គ្នាជាមួយកសិន្ធុប្រាសាទបាគង។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

បើតាមលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានអោយដឹងថា អាជ្ញាធរបានប្រើប្រាស់វិធានការចំនួន៣រួចមកហើយ គឺទី១សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅមកបញ្ចូលក្នុងកសិន្ធុ ទី២ការបុកអណ្តូងទឹកដើម្បីបូមបញ្ជូលទៅក្នុងកសិន្ធុនេះ និងទី៣កម្លាំងប្រជាការពារ កាយភក់ចេញ ដើម្បីឱ្យជ្រៅបន្តិច ។ បន្ទាប់ពីអាជ្ញាធរសិក្សាឃើញថា នៅខាងក្រោមពើកដែលរលួយមានទឹកដក់នៅច្រើន ដូច្នេះបើបូមយកភក់ដែលជាកំទេច ពើករលួយចេញ ទឹកនិងមានច្រើនអាចឱ្យត្រីបន្តរស់នៅបាន។សូមជម្រាបថា ចាប់ពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ត្រីដែលងាប់នៅក្នុងកសិន្ធុប្រាសាទបាគងនោះមានចំនួន១៣ក្បាល ខណៈដែល៤ក្បាលទៀតបានដឹកយកទៅដាក់ក្នុងស្រះទឹកវត្ដផ្សេង និងនៅសេសសល់អាជ្ញាធរកំពុងជួយសង្គ្រោះដោយប្រើម៉ាស៊ីនបូបភក់ចេញនេះ៕

អត្ថបទ និងរូបភាព៖ បូ សាវី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩

អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩

គ្រួសារងាយរងគ្រោះទទួលអំណោយពីកាកបាទក្រហមកម្ពុជា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះទទួលអំណោយពីកាកបាទក្រហមកម្ពុជា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើម នៅវត្តព្រះឥន្ទទេព

ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើម នៅវត្តព្រះឥន្ទទេព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.